បរទេស៖ ក្រុមហ៊ុន Jaguar បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងផលិតរថយន្តអគ្គិសនីទាំងអស់ត្រឹមឆ្នាំ2025 ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ “Reimagine”។ យីហោ Jaguar នឹងមានរថយន្តដើរដោយថាមពលអគ្គិសនីទាំងស្រុងនៅឆ្នាំ2025 ដោយមិនមានរថយន្តប្រើសាំង ឬម៉ូឌែលហាយប្រ៊ីដទៀតឡើយ។ ទន្ទឹមនឹងនោះ យីហោ Land Rover របស់ខ្លួននឹងចាប់ផ្តើមផ្លាស់ប្តូរទៅរកប្រព័ន្ធអគ្គិសនី ដោយមានម៉ូឌែលថ្មីចំនួន6ម៉ូឌែល ដែលនឹងបញ្ជេញក្នុងរយៈពេល5ឆ្នាំខាងមុខ ចាប់ផ្តើមនៅឆ្នាំ2024ទៅ។ Land Rover គ្រោងលក់60ភាគរយនៃរថយន្តរបស់ខ្លួនជាទម្រង់អគ្គិសនីសុទ្ធនៅឆ្នាំ2030 ហើយម៉ូឌែលរបស់ Jaguar Land Rover ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីទាំងស្រុងនៅចុងទសវត្សនេះ។
បច្ចុប្បន្នរថយន្ត Land Rover មានរថយន្តប្រភេទ SUV ចំនួនបីគឺ Range Rover, Discovery និង Defender។ គេមិនទាន់បានដឹងថា តើយីហោរងមួយណានឹងត្រូវប្រើថាមពលអគ្គិសនីមុនគេ តែគេដឹងថារថយន្តអគ្គិសនីទីមួយនឹងមកដល់នៅឆ្នាំ2024។
ក្រុមហ៊ុន Jaguar បានលាតត្រដាងបន្ថែមទៀតអំពីយុទ្ធសាស្ត្រម៉ូដែល EV របស់ខ្លួន ដោយបង្ហាញថារថយន្តប្រើសាំងនិងរថយន្តហាយប្រ៊ីដបច្ចុប្បន្នដូចជា XE, XF, E-Pace និង F-Pace នឹងត្រូវបញ្ឃប់ ហើយជំនួសដោយកំណែអគ្គិសនីទាំងអស់។
ក្រុមហ៊ុន Jaguar បាននិយាយថាខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន2.5ពាន់លានអឺរ៉ូ (3ពាន់លានដុល្លារ) នៅក្នុងយុទ្ធសាស្ត្រថ្មី និងបានកំណត់ប្រាក់ចំនួន35លានផោន (48.7លានដុល្លារ) ដើម្បីបង់ប្រាក់ពិន័យក្នុងការដែលមិនបានសម្រេចគោលដៅលុបបំបាត់បំភាយចំហេះឧស្ម័នរបស់សហភាពអឺរ៉ុបនៅឆ្នាំ2020៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]