ថៃ៖ ពិតណាស់ ថ្ងៃបុណ្យនៃក្តីស្រលាញ់ដែល ទើបកន្លងផុតថ្មីៗនេះ មិនថា តារាខ្មែរឫ ថៃទេ គឺសុទ្ធតែប្រារព្ធធ្វើថ្ងៃបុណ្យនេះ ជាមួយនឹងគូស្វាមី ភរិយា ឫដៃគូស្នេហារបស់ខ្លួនស្ទើរគ្រប់គ្នា។
ជាក់ស្តែង ប្រសិនបើយើងក្រឡេកមកមើលពី តារាស្រី Pexky Sretunya និងស្វាមីខ្លួន ក៏បានបង្ហាញភាពផ្អែមល្អែមមិនធម្មតាដែរ នៅក្នុងថ្ងៃបុណ្យនេះផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ គេឃើញ តារាស្រីថៃរូបនេះបានបង្ហោះរូបភាពស្និទស្នាល ស្អិតរមួតរបស់ខ្លួននិង ស្វាមីខ្លួនជាច្រើនសន្លឹក តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបថតមួយសន្លឹក ដែលនាងកំពុងតែនៅក្នុងអាងទឹក ដែលពោរពេញដោយពពុះសព្រាត ។
តែផ្ទុយទៅវិញ ប្រសិនបើយើងងាកទៅមើលពីក្រោយនាងវិញ យើងក៏នឹងឃើញច្បាស់នូវរូប ស្វាមីដែលឈរថតប្រៀបបាននឹងតុកកែជាប់ជញ្ជាំង ដោយមើលមួយភ្លែត ហាក់បីដូចជាមិនបានស្លៀកគ្របដណ្តប់អ្វីទាំងអស់។ តែសំណាងធំហើយ ដែលមានសសរមកបាំងបែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]