ថៃ៖ ដូចប្រិយមិត្តជ្រាបច្បាស់មក គូស្នេហ៍តារាថៃជាច្រើនគូ បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយសង្សារ នៅថ្ងៃបុណ្យសេចក្តីស្រលាញ់ បានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រដែលអត់គូ មានកូនចិត្តលួចច្រណែន ជាមួយភាពរ៉ូមែនទិករបស់ពួកគេ។

ជាក់ស្តែង ក្រឡេកទៅមើល គណនីផ្ទាល់ខ្លួនអ៊ីនស្តារក្រាម របស់តារាស្រី Yardthip កំពុងក្លាយជាទីចាប់អារម្មណ៍របស់អ្នកតាមដានកញ្ញាផ្ទាល់តែម្តង ដោយកាលពីថ្ងៃទី ១៥ ម្សិលមិញនេះ ត្រូវបានគូស្នេហ៍ដែលទើបតែទាក់ទងគ្នាបាន ២ឆ្នាំ ត្រូវលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិក នៅលើស្កាយបារលំដាប់ប្រ៊េនមួយ នៅកណ្តាលទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ ត្រូវបានហ្វេនៗ និងមហាជន ក៏ដូចជាមិត្តភក្តិ បានចូលរួមអបអរសារទរ ដល់តារាស្រីរូបនេះ ដែលបានប្រែពីជាគូស្នេហ៍ ទៅជាគូដណ្ដឹង និងជូនពរឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាកាន់តែខ្លាំងឡើង ឈានដល់ថ្ងៃពិសេសចូលរោងការរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោម៖

Yardthip
Yardthip
Yardthip
Yardthip និងគូដណ្តឹង
Yardthip និងគូដណ្តឹង
Yardthip និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]