ជំងឺអុតស្វាយបង្កឡើងដោយ Varicella Zoster Virus អាចកើតឡើងគ្រប់វ័យគ្រប់អាយុ កើតតែម្ដងក្នុងមួយជីវិតយើង តែមេរោគរបស់វាក៏សំងំក្នុងខ្លួនយើងបានមួយជីវិតដូចគ្នា ។ នៅពេលដែលប្រព័ន្ធការពាររាងកាយយើងចុះខ្សោយ វានឹងចេញជាជំងឺផ្សេងទៀត តែមិនមែនជាអុតស្វាយ គឺជាជំងឺរើម។ នេះបើតាមការបកស្រាយពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ។
លោកបន្តថា រោគសញ្ញាជំងឺអុតស្វាយ យើងច្បាស់ជាធ្លាប់ដឹងហើយ មានដូចជា ចេញពងបែក ក្ដៅខ្លួន (៣៨-៤០អង្សារសេ) រមាស់ ពេលខ្លះអ្នកជំងឺអាចចង្អោរ ក្អួត ឈឺសាច់ដុំ ឈឺក្បាល ។ល។ យើងសង្កេតឃើញថា ជំងឺអុតស្វាយកើតឡើងទៅលើមនុស្សទូទៅ ទាំងក្មេង ទាំងចាស់ រហូតយើងស៊ាំនឹងជំងឺនេះទៅហើយ ប៉ុន្តែវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពយើងធ្ងន់ធ្ងរបានរួមមាន រលាកខួរក្បាល ស្រោមខួរក្បារ រលាកសួត រលាកថ្លើម រលាកស្រោម បេះដូង។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាធម្មតា ពេលកើតអុតស្វាយក្មេងៗ មិនសូវជាវិវត្តទៅជារលាកខួរក្បាល រលាកសួត ឬផលប៉ះពាល់អាក្រក់ទៅលើសុខភាពទេ។ ប៉ុន្តែ មានក្មេងៗមួយចំនួន អាចទទួលផលប៉ះពាល់ខ្លាំងដល់សុខភាព ហើយយើងជាម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យ បើសង្កេតឃើញកូនកើតអុតស្វាយ រួមផ្សំជាមួយរោគសញ្ញាដូចជា៖
- ពងបែកនៅលើស្បែកកូន មានឆ្លងមេរោគ
- កូនរអ៊ូឈឺទ្រូង ឬពិបាកដកដង្ហើម
- កូនមានសុខភាពខ្សោយ ឬអាយុក្រោម៦ខែ។ល។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងរោគកុមាររូបនេះ បានណែនាំពីវិធីការពារជំងឺអុតស្វាយបានដោយ៖
១. ធ្វើអនាម័យរាងកាយ និងនៅឲ្យឆ្ងាយពីអ្នកជំងឺ
២. ចាក់វ៉ាក់សាំង (ចាក់២ដង)
ចំពោះវ៉ាក់សាំង អាចចាក់បានទាំងក្មេង និងមនុស្សធំមិនធ្លាប់កើតអុតស្វាយ។ ការចាក់វ៉ាក់ជំងឺអុតស្វាយនេះអាចកាត់បន្ថយផលប៉ះពាល់ផ្សេងៗ និងកាត់បន្ថយការចេញរើម។ ប៉ុន្តែ មិនមែនមនុស្សទាំងអស់សុទ្ធតែអាចចាក់បានទេ មានក្រុមមនុស្សមួយចំនួនមិនគួរចាក់វ៉ាក់សាំងអុតស្វាយបានមានដូចជា ស្ត្រីពពោះ អ្នកមានសុខភាពខ្សោយ ឬអ្នកមានប្រតិកម្មជាមួយសារធាតុ gelatin ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]