រាជធានីភ្នំពេញ ៖ ជាក់ស្តែង គ្រប់គ្នាតែងតែគិតថា សម្លេងដែលធ្លាប់តែឮក្នុងស្ពតផ្សាយពាណិជ្ជកម្មទាំងអស់ អាចជាសម្លេងដែលឆ្លងកាត់ការកាត់ត និងកែសម្រួលរួចរាល់ទើបមានទឹកដមពីរោះរណ្តំបែបនេះ។
តែវាពិតជាផ្ទុយស្រឡះពីការរំពឹងគិតរបស់មហាជនទាំងអស់ ដោយសារទាំងនោះពិតជាសម្លេងរបស់មនុស្ស ដែលនិយាយពិតៗគ្មានការកែសម្រួលតាមកម្មវិធីកំព្យូទ័រអ្វីសូម្បីបន្តិចទេ។ ទន្ទឹមនឹងនេះ យើងក៏បានរកឃើញម្ចាស់សំនៀងដើម ដែលធ្លាប់តែឮសម្លេងស្ទើរគ្រប់ស្ពតផ្សាយពាណិជ្ជកម្មនេះហើយ នោះគឺ អ្នកស្រី អ៉ីវ ថាវុធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អ្នកស្រី អ៉ីវ ថាវុធ ជាកំពូលតារាបញ្ចូលសម្លេងឯក និងស្រែកស្ពតពាណិជ្ជកម្ម ប្រចាំប្រទេសកម្ពុជាដែលមានទឹកដមសម្លេងពីរោះក្រអួនក្រអៅ ស្រួយស្រឹបដូចសារិកា ផ្អែមជាងស្កត្នោតទៅទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]