រាជធានីភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា ផ្អែកទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ដល់២៨ ខែកុម្ភៈ ឆ្នាំ ២០២១នឹងត្រូវលក់ ៣.៦៦០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៣៦០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ជាមួយគ្នានោះដែរ ដើម្បីចូលរួមជួយសម្រួលដល់ជីវភាពរបស់ប្រជាជន ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន៤សេនដុល្លារ/លីត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូចនេះ ថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងចុះមកតម្លៃ ៣.៥០០ រៀល/លីត្រ សម្រាប់ប្រេងសាំង EA92 និង៣.២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ អាស្រ័យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]