សៀមរាប៖ យោងតាមគណនីផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់អំពីច្បាប់ថ្មីមួយដែលអនុវត្តន៍ចាប់ពីថ្ងៃពីថ្ងៃនេះទៅ គឺមិនអនុញ្ញាតឲ្យទោចក្រយានយន្តជិះឡើងលើកំពែងក្រុងអង្គរធំជាដាច់ខាត ប៉ុន្តែការថ្មើរជើងនិង កង់គឺមិនត្រូវបានហាមឃាត់នោះទេ។

ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

២. អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។

កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ៕

សូមចូលទស្សនារូបភាពនិង លំខិតដែលបានចេញដោយ អាជា្ញធរជាតិអប្សរា៖ 

ខ្លោងទ្វារក្រុងអង្គរធំ
ប្រាសាទអង្គរធំ
ទិដ្ឋភាពកំពែងប្រាសាទអង្គរធំ
ទិដ្ឋភាពកំពែងប្រាសាទអង្គរធំ
លិខិតដែលបានចេញដោយ អាជ្ញាធរ អប្បរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]