ភ្នំពេញ៖ វាជាដំណឹងគួរឲ្យភ្ញាក់ផ្អើល ក៏ដូចជាសប្បាយចិត្តផងដែរ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ច្បារអំពៅ ដែលកាលពីថ្មីៗនេះ នៅលើគណនីមួយឈ្មោះ Mak Renita បានចែកចាយព័ត៌មាន នឹងមានសាឡាងឆ្លង ពីកោះនរា ទៅកោះពេជ្រ។
យោងទៅតាម ការបង្ហោះនោះបានលើកឡើងថា សាលារាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុន Ocic រួមជាមួយ នឹងកោះពេជ្រ បានរៀបចំដំណើរការសាឡាង ឆ្លងបណ្ដោះអាសន្ន ពីកោះនរា ទៅកោះពេជ្រ ដើម្បីបញ្ជៀសចរាចរណ៍ តែងតែកកស្ទះជារៀងរាល់ថ្ងៃ ដែលប្រជាពលរដ្ឋបានធ្វើដំណើរ លើផ្លូវជាតិលេខ ១ លើស្ពាន ព្រះមុន្នីវង្ស ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមប្រភពដដែល បានរាយការណ៍បន្ថែមទៀតថា ខណៈតែពេលនេះ គេកំពុងតែឈូសដី ហេតុដូច្នេះ សាឡាងអាចនឹងដំណើរ ដាក់ឲ្យប្រើប្រាស់ នាពេលខានមុខនេះ ដែលគេអាចប៉ាន់ប្រមាណយ៉ាងយូរ ២ ៣ ថ្ងៃទៀត ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]