ភ្នំពេញ៖ ថ្មី និងប្លែកទៀតហើយ! MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលច្រៀងដោយកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលទើបនឹងចេញនៅថ្ងៃនេះរបស់ផលិតកម្ម Galaxy Navatra បានធ្វើឱ្យមានការចាប់អារម្មណ៍ពីគាំទ្រយ៉ាងខ្លាំង ព្រោះតែចង្វាក់ភ្លេងនៃបទចម្រៀងនេះ ស្តាប់ទៅពីរោះប្លែក និងស្រួលរាំទៀតផង ហើយស៊ីគ្នាទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះតែម្តង។

  MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ»

នៅក្នុង MV បទចម្រៀងថ្មីនេះដែរ ក្រោយស្តាប់ចប់គឺអត្ថន័យបានបង្ហាញពីការអាណិតលោក ព្រាប សុវត្ថិ ព្រោះនេះជាការលះបង់របស់កូនចៅចំពោះមេរបស់ខ្លួនពិតជាធំធេងណាស់ ហើយជាមួយនឹងការសម្តែងកាយវិកាបែបក្រមិចក្រមើមរបស់តារាប្រុស-ស្រីល្បីឈ្មោះទាំងពីរដួងនេះផងនោះ បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ពិតជាមើលទៅមានភាពរស់រវើកមើល ហើយចង់មើលទៀត និងថែមទាំងគួរឱ្យចង់រាំតាមថែមទៀតផង។

  MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ»
  MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ»

ពិតជាមិនធម្មតាទេ បទចម្រៀងរបស់លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ចេញមកមួយណាក៏ផ្ទុះការគាំទ្រដែរ ហើយក្រៅពីបទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលត្រៀមសម្រាប់រីករាយក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះហើយនោះ គេបានសង្កេតឃើញថាផលិតកម្ម Galaxy Navatra បានសម្រុកចេញបទចម្រៀងយ៉ាងច្រើន ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះផងដែរ។

  MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ»

ការចេញបទចម្រៀងថ្មីស្ទើរតែរាល់ថ្ងៃបែបនេះអាចចាត់ទុកថា ផលិតកម្ម Galaxy Navatra គឺជាផលិតកម្មតែមួយគត់ ដែលបានចេញបទចម្រៀងថ្មីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕

តោះ! ចង់ដឹងច្បាស់សូមទស្សនា MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដូចខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]