ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​ថា ខ្លួន​នឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​សមមូល​​អប់រំ​កម្រិត​​មូលដ្ឋានតាមអ៉ីនធឺណិត (BEEP) របស់​អង្គការយូណេស្កូ ក្នុងនាមជា​ដៃគូ​ទូរគមនាគមន៍ ដោយ​​ផ្តល់​ឧបករណ៍សិក្សា និងទិន្នន័យ​សម្រាប់​យុវជនក្រៅ​សាលាឱ្យ​បញ្ចប់​ការ​អប់រំ​អនុវិទ្យាល័យ ដោយធ្វើការងារ​ជាមួយ​នឹងក្រសួង​អប់រំ យុវជន និងកីឡា និងក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំង​ពីបង្កើត​កម្មវិធី BEEP ក្នុងឆ្នាំ​២០១៨ ដោយ​អង្គការយូណេស្កូ​ជាមួយការ​គាំទ្រ​​ពីក្រសួង​ទាំង​ពីរ​នេះ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិការ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈាន​មុខគេ​នៅ​កម្ពុជា បាន​គាំទ្រកម្មវិធី BEEP តាមរយៈ​ការ​ផ្តល់​លទ្ធភាព​ចូល​ទៅ​កាន់​ផ្លាត​ហ្វម​ BEEP នេះ ដើម្បី​ធានា​ថា យុវជនក្រៅ​សាលា​អាច​បញ្ចប់​​ការ​សិក្សា​កម្មវិធី​នេះ និង​បន្ត​ការ​សិក្សា​នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬ​សាលា​បច្ចេកទេស​នានា។

កម្មវិធី BEEP ផ្តល់​ជូន​មុខ​វិជ្ជា​សរុបចំនួន១១ ដោយ​សិក្សា​តាមអេឡិច​ត្រូនិច ដែលសិស្សា​នុសិស្ស​អាច​រកបាន​មុខ​វិជ្ជាទាំង​នេះ​​សម្រាប់​ការរៀនសូត្រ​​នៅក្នុង​កម្មវិធី Moodle ជា​ភាសា​ខ្មែរ។ កម្មវិធី​នេះ​ផ្តល់​ជូន​ការ​អប់រំ​ប្រកបដោយ​ភាព​បត់បែន និង​បែប​ជម្រើស​ដល់​យុវជន​ក្រៅសាលា ដែល​អាច​ឱ្យ​ពួកគេ​បញ្ចប់​​ការ​អប់រំ​ថ្នាក់អនុវិទ្យាល័យ ឬ​ការ​អប់រំ​មូលដ្ឋាន​ដែល​ស្មើ​នឹង​ថ្នាក់ទី​៩។

កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជា​ផ្នែកមួយ​នៃ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន (DEY) ក្នុងដំណាក់កាលទី២​ ក្នុង​ប្រទេស​កម្ពុជា ដែលជា​កម្មវិធី​រួមគ្នា​មួយ​រវាង​​អង្គការ​សហ​ប្រជាជាតិ​​មួយ​នេះជាមួយនឹង​​​ទីភ្នាក់ងារស្វីស​សម្រាប់​ការ​​អភិវឌ្ឍ និង​កិច្ចសហ​ប្រតិបត្តិការ​ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះ​​មាន​បំណង​ជួយ​យុវជន និង​យុវនារី​ក្នុង​ប្រទេ​ស​កម្ពុជា​​ឱ្យ​ទទួល​បាន​ឱកាស​កាស​ការងារ​សមរម្យ​ប្រកប​ដោយ​ផលិតភាព តាមរយៈ​ការ​ធានា​ថា ពួកគេ​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់សម្រាប់​ការងារ​ប្រកបដោយ​គុណភាព។

ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP

កម្មវិធី BEEP ក៏​អាច​ផ្តល់លទ្ធភាព​ឱ្យ​យុវជននិង​យុវនារីកម្ពុជា​បញ្ចប់​ការអប់រំ​របស់​ពួកគេ​ផង​ដែរ​ ខណៈដែល​កំពុងបន្ត​សកម្មភាព​ការងារ​។ លក្ខណៈ​សម្បត្តិ​ការ​អប់រំ​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​​កម្មវិធី BEEP បន្ទាប់​ពីបញ្ចប់​ការសិក្សា​កម្មវិធីនេះអាច​ឱ្យ​​សិស្សានុសិស្ស​ស្វែង​រក​ឱកាស​ការងារ​សមស្រប។

ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ មជ្ឈមណ្ឌល​សិក្សា​​​របស់​កម្មវិធី BEEP ចំនួន​២១កន្លែង ត្រូវ​បាន​បង្កើតឡើង​ក្នុង​ខេត្ត​ចំនួន​១២​ កន្លែងនៅទូទាំង​ប្រទេស​កម្ពុជា ហើយ​មជ្ឈ​មណ្ឌលសិក្សា​​ចំនួន ៣៥​ កន្លែងបន្ថែម​ទៀត​គ្រោង​​នឹង​បង្កើត​ឡើង​នៅទូទាំង​ខេត្ត​ចំនួន ១៥ នៅ​ត្រឹមឆ្នាំ​២០២៣។

ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP

ក្រុមហ៊ុន Smart Axiata បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ធេប្ល៊ីត​ចំនួន ៣៥០​ គ្រឿង និង​ស៊ីមកាត​ចំនួន ៣៥០ ដែលអាច​​ប្រើប្រាស់​អ៉ីនធឺណិត​គ្មានដែនកំណត់ដោយ​ឥត​គិត​ថ្លៃ​ទៅ​ឱ្យ​សិស្ស​ចំនួន ៥០០​នាក់​ ដើម្បី​ចូល​យក​មុខ​វិជ្ជា​សិក្សា និង​ផ្តល់​ជូន​កុំព្យូទ័រ​យួរ​ដៃ​ចំនួន៥ សម្រាប់​គោល​បំណង​សម្រប​សម្រួល​កម្មវិធី​ទៅ​ឱ្យ​​ក្រសួង​ទាំង​ពីរ​ដែល​គ្រប់គ្រង​កម្មវិធី​នេះ។

លោក Thomas Hundt នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖

ប្រសាសន៍របស់លោក Thomas Hundt 

លោក​​បន្ថែមថា៖

  ប្រសាសន៍របស់លោក Thomas Hundt
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP

ក្រុមហ៊ុន Smart Axiata ​នឹង​​​ផ្តល់​អ៉ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃផ្តល់​សិស្ស​ដែលបានចុះ​ឈ្មោះ ​ ដើម្បី​ទទួលបាន​មេរៀន​អេឡិច​ត្រូនិច ហើយអាចចូល​​យក​មុខ​វិជ្ជា​ណាមួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍​នៅ​ទីតាំង​របស់​ពួក​គេ​ផ្ទាល់។

វិធី​មួយ​ដែល​កម្មវិធី BEEP អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ខ្លាំង​និ​ង​មានរយៈពេល​យូរ​អង្វែង​ គឺ​តាម​រយៈ​ការ​ភ្ជាប់​ខ្លួន​ទៅនឹង​កម្មវិធី​អក្ខរកម្ម​នៅតាម​រោងចក្រ (FLP) ដែល​អាច​ឱ្យ​យុវនារី​ដែលធ្វើការ​នៅរោងចក្រ​ទទួលបាន​បំណិន​អក្ខរកម្ម​មូលដ្ឋាន និង​អាច​ឱ្យពួកគេ​ដឹង​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​​ខ្លួន។

សិស្ស​ដែល​ជាប់​ការ​ប្រឡង​បញ្ចប់​មុខ​វិជ្ជា​នេះ​ត្រូវ​បាន​ផ្តល់ជូន​វិញ្ញាបនបត្រ​បញ្ចប់ការ​សិក្សា​មួយ ​ដែល​ផ្តល់​ជូន​ដោយ​មន្ទីរ​អប់រំ យុវជន និងកីឡា​ នៅតាម​ខេត្ត​រៀងៗ​ខ្លួន ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា (ដែលជា​មុខវិជ្ជា​ស្មើរនឹងកម្រិត​​អប់រំ​ថ្នាក់ទី​៦)។

ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP

កម្មករ​ និង​កម្មករីរោងចក្រ​ ដែលបញ្ចប់ការសិក្សា​ពី​កម្មវិធី FLP អាច​បន្ត​ការ​អប់រំរបស់ពួក​គេ​បាន​​តាមរយៈការ​ចុះ​ឈ្មោះក្នុង​​កម្មវិធី BEEP ហើយ​ទទួលបាន​ភាព​សមមូល​ទៅនឹង​ការ​អប់រំ​ថ្នាក់​អនុវិទ្យាល័យ​ផង​ដែរ។

លោក Sardar Umar Alam អ្នក​តំណាង​របស់​អង្គការ​យូណេស្កូបានថ្លែង​ថា៖

ប្រសាសន៍របស់លោក Sardar Umar Alam

លោក​បន្ថែមថា៖

  ប្រសាសន៍របស់លោក Sardar Umar Alam
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP
ក្រុមហ៊ុន Smart Axiata បន្ត​​គាំទ្រ​​​កម្មវិធី BEEP

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]