បរទេស៖ រ៉ុក្កែត Falcon 9 របស់ SpaceX បានធ្លាក់ចូលក្នុងមហាសមុទ្របន្ទាប់ពីបរាជ័យក្នុងការចុះចតនៅលើកន្លែងចុះចតលើទឹក។

រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន60 ចូលទៅក្នុងអវកាសដោយជោគជ័យមុនម៉ោង11យប់ នៅស្ថានីយកងកម្លាំងអវកាស Cape Canaveral នៅរដ្ឋផ្លរីដា ដែលជាបេសកកម្ម Starlink ទី19 របស់ក្រុមហ៊ុន។ វាក៏ជាការបាញ់បង្ហោះលើកទី5 របស់ SpaceX នៅឆ្នាំ2021ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រ៉ុក្កែត Falcon 9 របស់ SpaceX ត្រៀមបង្ហោះផ្កាយរណប (រូបភាព៖ SpaceX)

ផ្កាយរណប Starlink ដែលជាបណ្តាញផ្កាយរណបជាច្រើនដែលកំពុងនៅជុំវិញភពផែនដី ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូននូវអ៊ិនធឺណិតល្បឿនលឿន ទាំងនៅក្នុងស្រុក និងអន្តរជាតិ ហើយនឹងបន្តពង្រីកទៅគ្របដណ្តប់ទូទាំងពិភពលោកនៅឆ្នាំ2021។

យើងឃើញតែពន្លឺព្រាកៗនៅចំហៀងរូបតែប៉ុណ្ណោះ ពីព្រោះរ៉ុក្កែត Falcon 9 មិនចុះចំកន្លែងចត 

បន្ទាប់ពីបាញ់បង្ហោះផ្កាយរណប Starlink ចំនួន60 ចូលទៅក្នុងអវកាសដោយជោគជ័យហើយ រ៉ុក្កែតដំណាក់កាលទីមួយរបស់ Falcon 9 បានផ្តាច់ចេញពីរ៉ុក្កែតទាំងមូល ហើយព្យាយាមចុះចតនៅលើនាវាចុះចតឈ្មោះថា "Of Course I Still Love You" ដែលកំពុងអណ្តែតនៅមហាសមុទ្រអាត្លង់ទិច។ តែបន្ទាប់ពីប្រមាណ9នាទី រ៉ុក្កែតបានចុះខុសគោលដៅរបស់វា.។

វិស្វករ SpaceX Jessica Anderson បាននិយាយថា “ជាអកុសល យើងមិនបានស្រង់ booster នេះឡើងមកវិញទេ ប៉ុន្តែរ៉ុក្កែតដំណាក់កាលទី2របស់យើងកំពុងស្ថិតក្នុងគន្លងនៅឡើយ”៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]