រាជធានីភ្នំពេញ៖ ដោយសម្លឹងពីសក្ដានុពលនៃការអភិវឌ្ឍបន្លែសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា វិនិយោគិនសិង្ហបុរី និងវិនិយោគិនកម្ពុជា បានរួមគ្នាក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

AgriON កម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AgriON កម្ពុជា

លោក ឃិន ម៉ារិទ្ធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍សុវត្ថិភាព Agrion Cambodia បានឱ្យដឹងថា ដោយសារតែចង់ជួយដល់កសិករ ជាពិសេសជួយដល់ប្រជាជនកម្ពុជាទទួលបានចំណីអាហារ ក្នុងនោះបន្លែផងដែរ ដែលមានសុវត្ថិភាព ក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា បានសម្រេចក្នុងការដាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍន៍បន្លែសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចសហការនេះ ភាពគីទាំងពីរក៏បានចាប់ដៃគូជាមួយនឹងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីដាំបន្លែសុវត្ថិភាពនេះដែរ ដោយរហូតមកដល់ពេលនេះមានកសិករប្រមាណ ៤៨០ គ្រួសារ និងក្នុងបណ្ដាខេត្តចំនួន៩ ហើយគោលដៅនឹងពង្រីកឱ្យបាន១៣ខេត្តទូទាំងប្រទេស ក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាពនេះ។

AgriON កម្ពុជា

លោកបន្តថា ជំហានដំបូងពួកយើងនឹងជំរុញឱ្យពលរដ្ឋកម្ពុជាយល់ដឹងពីការទទួលទានបន្លែសុវត្ថិភាព និងគាំទ្ររបស់កសិករកម្ពុជា។ នៅពេលបន្លែសុវត្ថិភាពនេះបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋកម្ពុជា ជំហានបន្ទាប់ពួកយើងនឹង ជំរុញឱ្យកសិករអភិវឌ្ឍន៍ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយទីផ្សារដែលយើងគិតគូរក្នុងការនាំចេញនោះទីផ្សារសិង្ហបុរី ដោយសារប្រទេសនេះមានតម្រូវការបន្លែខ្ពស់ និងនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃជាច្រើន ដូច្នេះកម្ពុជាក៏អាចបញ្ជ្រាបទីផ្សារផលិតផលរបស់យើងទៅកាន់ទីផ្សារប្រទេសសិង្ហបុរីបានផងដែរ ។

AgriON កម្ពុជា

អ្នកអភិវឌ្ឍន៍បន្លែសុវត្ថិភាពរូបនេះ បានឱ្យដឹងទៀតថា ដើម្បីជំរុញដល់កសិករដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ខាងយើងក៏មានក្រុមការងារបច្ចេកទេសដើម្បីចុះណែនាំដល់កសិករក្នុងការដាំដុះទៅតាមបច្ចេកទេស និងផលិតផលនូវបន្លែដែលមានសុវត្ថិភាព សម្រាប់អ្នកទទួលទាន។ ម្យ៉ាងទៀតដើម្បីឱ្យកសិករកាន់តែមានទំនុកចិត្តយើង ក្រុមហ៊ុនក៏មានការធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករដែរ តែក្នុងនោះយើងមិនកំណត់តម្លៃក្នុងការទិញលក់ឡើង តែយ៉ាងណាយើមិនធ្វើឱ្យកសិករកម្ពុជាអស់សង្ឃឹមក្នុងការដាំដុះ ឬមិនធ្វើឱ្យកសិករខាតបង់នោះដែរ។ 

AgriON កម្ពុជា

លោកថា៖

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ផងដែរថា ក្នុងនាមក្រសួងកសិកម្មពិតជារីករាយនិងសប្បាយចិត្តនៅពេលឃើញមានវិនិយោគិនចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យកសិកម្ម មិនថាផ្នែកណាមួយនោះឡើយ។ ហើយក្រសួងក៏រឹតតែត្រេកអរនិងសប្បាយចិត្តកាន់តែខ្លាំងនៅពេលកសិករកម្ពុជា កាន់តែមានជីវភាពធូរធា។

ឯកឧត្តមបន្តថា គោលដៅរបស់រាជរដ្ឋាភិបាល គឺជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្គត់ផ្គង់ទៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការនាំចូលពីខាងក្រៅនូវផលិតផលណាដែលកម្ពុជាអាចផលិតបាន និងឈានទៅរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅពេលអនាគត៕

បន្លែសុវត្ថិភាពនៅ AgriON កម្ពុជា
បន្លែសុវត្ថិភាពនៅ AgriON កម្ពុជា
បន្លែសុវត្ថិភាពនៅ AgriON កម្ពុជា
AgriON កម្ពុជា
AgriON កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]