កូរ៉េខាងត្បូង៖ បើនឹកដល់តារាប្រទេសកូរ៉េ យើងពិតជាជ្រាបច្បាស់ហើយថា ​ពួកគេសុទ្ធសឹងតែមានរូបរាងស្តង់ដា ត្រូវខ្នាត និងរូបសម្រស់ស្រស់ និងស្រស់សង្ហា បានជាទីទាក់ក្រសែរភ្នែក របស់មហាជនទាំងពួង នៃរូបសម្បត្តិរបស់ពួកគេ។

តួយ៉ាង ក៏ព្រោះតែ វាជាចំណុចគួបផ្សំបន្ទាប់ពី ទេពកោសល្យសិល្បៈរបស់ពួកគេ ហេតុដូច្នេះពួកគេព្យាយាម រក្សា តុល្យភាពលើរូបសម្រស់ ក៏ដូចជា​ទម្ងន់បានស្ថេរភាព ក្នុងការហូបចុកមានរបប ចៀសវាងការឡើងទម្ងន់ដូច្នេះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាក់ស្តែង តារាសម្តែង Yoon Kyun Sang បានធ្វើឱ្យអ្នកលេងអ៉ីនធើណែតភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្តូរទម្ងន់មិនគួរឱ្យជឿរបស់លោក តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់ខ្លួន អ៉ីនស្តារក្រាម ជាមួយនឹងការថតរូប Selfie។

យោងទៅតាមរូបភាពទាំងនេះ ត្រូវបានគេសង្កេតឃើញថា រូបលោកពិតជាផ្លាស់ប្តូរមិនគួរឲ្យជឿ ពីមុខប៉ោងសុទ្ធតែសាច់ហើយ ប្រែទៅជា ជ្រុងចេញអក្សរ V ជាពិសេសនោះ​ រួមទាំងច្រមុះខ្ពស់អណ្តែតទៀតនោះ បានធ្វើឲ្យរូបលោកកាន់តែទាក់ទាញ ថែមទាំងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមទៀតផង នៃរូបរាងថ្មីនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Yoon Kyun Sang កាលពីមុន
Yoon Kyun Sang កាលពីមុន
Yoon Kyun Sang បច្ចុប្បន្ន
Yoon Kyun Sang កាលពីមុន និង បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]