រាជធានីភ្នំពេញ៖ ក្រោយពីកម្ពុជា បានរកឃើញជនបរទេសបីនាក់ ដែលមានផ្ទុកវិជ្ជមានមេរោគបំប្លែងថ្មីកូវិដ១៩ ដោយពីរនាក់ជាជនជាតិឥណ្ឌា និង ម្នាក់ជាជនជាតិចិន ខណៈដែលពួកគេមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃ០៣ និង ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

ជាមួយគ្នានោះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងចរាចរណ៍ប្រើប្រាស់ពាសពេញពិភពលោកនេះ នៅតែមានប្រសិទ្ធភាពដដែលចំពោះមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី នេះបើតាមការអះអាងដោយផ្ទាល់ពីក្រុមអ្នកវិទ្យាសាស្រ្ត។ ទោះបីជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងអំពីកម្រិតនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង និង ស្ថិតនៅក្នុងការសិក្សានៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់បន្ថែមថា មេរោគកូវីដ១៩ បំប្លែងថ្មីនេះ នៅតែជាទម្រង់មេរោគកូវីដ១៩ ដដែល គ្រាន់តែវាមានលទ្ធភាពចម្លងលឿន និង ខ្លាំងជាងមេរោគចាស់។

យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ដូច្នេះថា៖ 

ក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក ឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ក្រោយពី មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងចរាចរ និងរាតត្បាតនៅពាសពេញសកលលោកយ៉ាងខ្លាំងក្លាបែបនេះ។ ក្រសួងបានបន្តឱ្យដឹងទៀតថា នៅលើពិភពលោកមានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.7 ប្រមាណជា ៨០ប្រទេសហើយ។ មានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ នៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិកខាងលិច។ ចំនួន ៨ប្រទេស/កន្លែង បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 ដែលក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកស្រី ឱ វណ្ណឌីន ពេលទទួលវ៉ាក់សាំង Sinopharm របស់ចិន
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង រូបតំណាង
វ៉ាក់សាំង រូបតំណាង
រថយន្តទទួលវ៉ាក់សាំង Sinopharm

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]