កម្សាន្ត៖ លីវ ជីលី ដែលពុកម៉ែ បងប្អូនគ្រប់គ្នាៗ បានជ្រាបរួចមកហើយថា ជាបវរកញ្ញាឯកលំដាប់លេខមួយ Miss Grand Cambodia 2020 ដែលនឹងត្រូវទៅតំណាងកម្ពុជា ក្នុងការប្រកួតកម្មវិធី Miss Grand International 2021 ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅប្រទេសថៃខាងមុខនេះ។។
ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ បវរកញ្ញាឯក លីវ ជីលី បានបង្ហោះវីដូអូមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់កញ្ញា ដែលបានបង្ហាញពី ការដើរម៉ូដែលបង្ហាញរាងដ៏ស្រឡូន យ៉ាងអស្ចារ្យ ដោយទទួលបាននូវការកោតសរសើរជាច្រើនពីសំណាក់មហាជននៅលើបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បវរកញ្ញាឯករូបនេះ ក៏ធ្លាប់បានបង្ហើបពីចំណុចខ្សោយរបស់ខ្លួនផងដែរ ដោយកញ្ញាធ្លាប់ពោលថា កញ្ញាមានភាពអន់នៅពេលដើរម៉ូដបែបនេះ តែយ៉ាងណា គេសង្កេតឃើញថា កញ្ញាកាន់តែខំប្រឹងលុតដំ ដុសខាត់សមត្ថភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទម្រាំដល់ថ្ងៃចូលប្រកួត។
តាមរយៈវីដេអូមួយនេះ ក៏បានបង្ហាញឱ្យឃើញផងដែរ បវរកញ្ញាស្រស់សោភារូបនេះ ពិតជាខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ខណៈថ្ងៃប្រកួត Miss Grand International 2021 ក៏កំពុងខិតចូលមកដល់ផងនោះ។ បន្ទាប់ពីមើលវីដេអូនេះចប់ ឃើញថា បវរកញ្ញាឯក លីវ ជីលី ដើរក្នុងសភាពមួយកាន់តែមានទំនុកចិត្ត និង ទទួលបានការអភិវឌ្ឍន៍កាន់ល្អជាងមុនទៅទៀត ដោយ បវរកញ្ញារូបនេះ មានឆន្ទៈមោះមុត និង ក្លាហាន ក្នុងនាមជាអ្នកតំណាងកម្ពុជានោះ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]