កម្សាន្ត៖ បន្ទាប់ពីបែកធ្លាយព័ត៌មានពីផេកហ្វេសប៊ុក Hai Khmerkrom ដោយបានអះអាងថា អ្នកគ្រូ ឆន ណារី បានទទួលមរណភាពដោយសារតែការចាក់វ៉ាក់សាំងកូវីដ១៩ Sinopharm របស់ចិន។
ដោយមិនបង្អង់យូរ រដ្ឋលេខាក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចេញមុខធ្វើការបកស្រាយទាក់ទងនឹងបញ្ហានេះថា រហូតមកទល់ពេលនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំង Sinopharm ចិន នៅឡើយទេ ដូច្នេះ លោកជំទាវ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះជនបំពុលសង្គមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ជាក់ស្តែង តាមការផ្សព្វផ្សាយបញ្ជាក់ផ្លូវការរបស់លោកគ្រូនាយកសាលាវិទ្យាល័យ ស្នួល បានបញ្ជាក់ថា អ្នកគ្រូ ឆន ណារី បានស្នើសុំច្បាប់លោកគ្រូ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមូលហេតុបញ្ជាក់ថា អ្នកគ្រូសុំច្បាប់ ដើម្បីសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។
ក្នុងនោះដែរ មន្ទីរពេទ្យកាល់ម៉ែត ក៏បានបញ្ជាក់បន្ថែមថា អ្នកគ្រូ ឆន ណារី ពិតជាបានសម្រាកព្យាបាលជម្ងឺរបស់អ្នកគ្រូ នៅមន្ទីរពេទ្យផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]