បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសនៅក្នុងការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធថា DNA ចំណាស់ជាងគេបំផុតនៅលើពិភពលោកត្រូវបានរកឃើញហើយ។

DNA ដែលមានអាយុកាលជាង១លានឆ្នាំ ត្រូវបានរកឃើញពីសំណាកសត្វដំរី steppe mammoth ចំនួន2 ដែលជាដូនតាដំរី mammoth មានរោម។ ការសិក្សាបានឱ្យដឹងថាកំណត់ត្រា DNA លើកមុនដែលចាស់ជាងគេបំផុត មានអាយុកាលតាំងពី780,000ទៅ560,000ឆ្នាំមុននោះគី ជារបស់សេះបុរាណមួយប្រភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពគូបង្ហាញពីដំរី steppe mammoths (រូបភាព៖ Beth Zaiken/Centre for Palaeogenetics)

អ្នកដឹកនាំការស្រាវជ្រាវលោក Love Dalén បាននិយាយក្នុងការចេញផ្សាយព័ត៌មានថា DNA នេះមានអាយុចំណាស់មែនទែនមិនគួរឱ្យជឿ។ សំណាកនេះមានអាយុកាលចំណាស់ជាងអាយុកាលជំនាន់ Viking រាប់ពាន់ដង ហើយថែមទាំងចាស់ជាងអាយុកាលរបស់មនុស្សនិង មនុស្ស Neanderthals ផងដែរ។

DNA នេះគឺបានមកពីថ្គាមរបស់ដំរី mammoth ដែលរស់នៅពីដំបូងនិងពាក់កណ្តាលសម័យកាល Pleistocene subepochs ពីភាគឥ​សានប្រទេសស៊ីបេរី។ ធ្មេញវាត្រូវបានកប់ក្នុងដីអស់រយៈពេលជាង១លានឆ្នាំមកហើយ នៅក្នុងតំបន់ស្រទាប់ទឹកកកក្រោមដី របស់ស៊ីបេរី។

សំណាកដំរី mammoth ត្រូវបានគេរកឃើញដំបូងនៅទសវត្សឆ្នាំ1970 ហើយចាប់តាំងពីពេលនោះមកពួកវាត្រូវបានរក្សាទុកនៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីនៃទីក្រុងម៉ូស្គូ (Moscow's Russian Academy of Sciences)។  

Love Dalén និង Patrícia Pečnerová កាន់ភ្លុកដំរី mammoth លើកោះ Wrangel ប្រទេស Siberia (រូបភាព៖ Gleb Danilov)

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា DNA នេះនឹងជួយបំភ្លឺពីប្រវត្តិហ្សែនរបស់ដំរី mammoths និងរបៀបដែលពួកវាធ្វើចំណាកស្រុក និងវិវត្តនៅជុំវិញពិភពលោក។ លើសពីនេះទៅទៀត ការសិក្សានេះផ្តល់នូវការយល់ដឹងថ្មីលើការចង់ដឹងថា តើពេលណានិងលឿនប៉ុណ្ណាដែលដំរី mammoths សម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់បាន។ 

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអង់គ្លេស Nature៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]