កំពត៖ រមនីយដ្ឋានខ្នងផ្សារ គឺជាតំបន់ទេសចរមួយដែលទើបរកឃើញថ្មីថ្មោងប៉ុណ្ណោះ ដោយគិតមកទល់ពេលនេះ គឺមានភ្ញៀវដែលមក លម្ហែកាយនៅទីនេះគឺមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ស្របពេលដែលរដូវកាលកូវីដ១៩កំពុងតែវាយលុក ធ្វើឲ្យការធ្វើដំណើរទៅក្រៅប្រទេសត្រូវបានបិទជិតឈឹង។

ជាការពិតណាស់ ទោះបីជាទើបតែរកឃើញពេលខ្លីមែន ប៉ុន្តែ ទីកន្លែងកម្សាន្តមួយនេះ ត្រូវបានប្រជាជនមួយចំនួនធំបានមកលេងនៅទីនេះរួចហើយ ដោយសារតែតំបន់នេះមានទេសភាព យ៉ាងស្រស់ស្អាតខ្លាំង ដោយមានស្មៅដុះយ៉ាងក្រាស់ក្រែល មិនខុសពីឋានសួគ៌ាលោកិយឡើយ ប៉ុន្តែផលប៉ះពាល់ក៏អាចកើតឡើងបានដែរ ប្រសិនភ្ញៀវដែលមកលេងទីនេះ មិនជួយសហការសម្អាតកន្លែងរមនីយដ្ឋានមួយនេះ ដែលធ្វើឲ្យបរិស្ថាននិង អ្នកដែលមកលេងទីនេះក្រោយៗទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង និយាយមិនចេះខុសឡើយ ល្បីកន្លែងណាសម្រាមកន្លែងនោះ ដោយគណនីហ្វេសប៊ុកបុរសម្នាក់ឈ្មោះថា Cardamom Mountain បានបង្ហោះជាវីដេអូដែលបង្ហាញពីកាកសំណល់សម្រាម ដែលសេសសល់មកពីការហូបចុករបស់ ភ្ញៀវទេសចរមួយចំនួនតូច ដែលបានវេចខ្ចប់យកគ្រឿងឧបភោគមកទីនេះ ហើយមិនបានយួរចុះមកក្រោមវិញ ដោយបន្សល់នៅលើភ្នំនេះមិនខ្ចីខ្ចាយខ្វល់បន្តិចបន្តួចសោះឡើយ។

ដូច្នេះសូមសំណូមពរដល់ ភ្ញៀវទេសចរជនរួមជាតិទាំងអស់សូមមានទម្លាប់ សម្អាតឲ្យស្អាតក្រោយពីបរិភោគរួច ដោយមិនថានៅភ្នំខ្នងផ្សារឬ ក៏នៅរមនីយដ្ឋានផ្សេងទៀត ដើម្បីរក្សាអនាម័យក៏ដូចជាសោភ័ណភាពដល់បរិស្ថាននិង អ្នកដែលមិនទាន់ទៅផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ទេសភាពភ្នំខ្នងផ្សារ
ទេសភាពភ្នំខ្នងផ្សារ
ទេសភាពភ្នំខ្នងផ្សារ
Cardamom Mountain បង្ហាញពីសម្រាមដែលសេសសល់ពី ភ្ញៀវទេសចរ
Cardamom Mountain បង្ហាញពីសម្រាមដែលសេសសល់ពី ភ្ញៀវទេសចរ
Cardamom Mountain បង្ហាញពីសម្រាមដែលសេសសល់ពី ភ្ញៀវទេសចរ
សម្រាមដែលសេសសល់ពី ភ្ញៀវទេសចរ
វីដេអូទាំងស្រុង

ប្រភព៖ Cardamom Mountain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]