ចិន៖ កាលពីថ្មីៗនេះ អ្នកនិយមលេងអ៉ីនធើណែតក្នុងប្រទេសចិន បាននាំគ្នា ចែកចាយរូបភាព របស់តារាសម្តែង Huang Xiaoming អង្គុយក្នុងបារខារ៉ាអូខេ ក្នុងថ្ងៃដំបូងនៃបុណ្យប្រពៃណីចូលឆ្នាំចិន កំពុងតែក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គម។

ជាក់ស្តែង យោងទៅតាមរូបភាពទាំងនោះ ដោយព័ទ្ធជុំវិញអង្គុយកៀកកាយនារីវ័យក្មេងស្រស់ស្អាត និងគ្មានភរិយា តារាសម្តែងស្រី AngelaBaby នៅក្បែរទៀតផងនោះ ត្រូវបានគេយកមកវែកញែកពិភាក្សា ថាអ្នកទាំងពីរពិតជាមានភាពរកាំរកូស ពិតឬយ៉ាងណា បន្ទាប់ពីមានពាក្យ ចចាមអារ៉ាមជាហូរហែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរូបនេះ បានចែកចាយ តារាសម្តែង Huang Xiaoming ក៏បានបកស្រាយភ្លាមៗ និងបញ្ជាក់ថានេះជាពាក្យចចាមអារ៉ាមមិនពិត នឹងបានលើកឡើងថា៖​

Huang Xiaoming

តួយ៉ាងរូបលោក នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។ ទោះជាយ៉ាងណា គេត្រូវបានកត់សម្គាល់ថា នៅថ្ងៃបុណ្យសេចក្តី ស្រលាញ់ គូស្វាមី ភរិយាមួយគូនេះ មិនបានបង្ហោះរូបជួបជុំគ្នានោះទេ ហេតុដូច្នេះត្រូវបានមហាជន ដាក់ការសង្ស័យ គួបផ្សំនឹងរូបភាពទាំងនេះត្រូវបានចែកចាយទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
រូបភាព Huang Xiaoming អង្គុយជិតស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]