បរទេស៖ ដោយយោងតាមកាសែតបរទេសជាច្រើន បានផ្សាយថាប្រហែលជាពីរ បីថ្ងៃមុននេះ មានឆ្មាមួយក្បាលបានសុខចិត្តលះបង់ជីវិតរបស់ខ្លួន ដើម្បីតែជួយម្ចាស់របស់ខ្លួន ពីពស់ពិសដ៏កាចសាហាវម្យ៉ាង ខណៈពេលនៅផ្នែកមួយខាងក្រៅផ្ទះ។

ជាក់ស្តែង នៅថ្ងៃកើតហេតុ គឺក្មេងស្រីពីរនាក់តូចៗពីរនាក់ ដែលជាម្ចាស់ផ្ទះ បានលេងជាមួយ ឆ្មារបស់ខ្លួនដែលមានឈ្មោះថា Arthur នៅសួនច្បារក្រៅផ្ទះ​ ហើយមិនបានដឹងថាមានពស់ពិសមួយក្បាលនៅក្បែរខ្លួនពួកគេឡើយ ចំណែកសត្វឆ្មាវិញបានដឹងមុន ថាម្ចាស់គេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ក៏បានបើកការវាយប្រយុទ្ធនឹង សត្វពស់នេះយ៉ាសស្វិតស្វាញ រហូតដល់ចុងក្រោយ គេទទួលបានជ័យជំនះ ដោយអាចការពារម្ចាស់គេបានដោយសុវត្ថិភាព ប៉ុន្តែជាអកុសលរូបគេមិនអាចការពារខ្លួនឯងបាន ក៏ត្រូវពស់ចឹកដួលភ្លាមៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មកក៏ងើបវិញបាន ធ្វើឲ្យម្ចាស់គេគិតថាឆ្មានេះប្រាកដជាមិនអីទេ នាថ្ងៃស្អែកឡើង ម្ចាស់ក៏សង្កេតឃើញថា Arthur ដួលហើយមិនអាចងើបឡើងបាន រូបគេក៏ប្រញ៉ាប់យកគេទៅមន្ទីពេទ្យ ប៉ុន្តែវាហួសពេលទៅហើយ ព្រោះថាសភាពគេពេលនេះគឺធ្ងន់ធ្ងរហើយ ដោយសារពិសពស់ជ្រាបពេញរាងកាយហើយ ដូច្នេះចុងក្រោយ ម្ចាស់ឆ្មាក៏ ឈរមើល Arthur ស្លាប់ដោយភាពសោកស្តាយនិង វិប្បដិសារី ចំពោះការធ្វេសប្រហែលរបស់ខ្លួន។

ចំណែកមហាជនមិនតិចនាក់នោះដែលបានឃើញ ហើយក៏ផ្ទុះកំហឹងចំពោះម្ចាស់ឆ្មានេះ ដែលជាដើមហេតុធ្វើឲ្យឆ្មា របស់ខ្លួន ស្លាប់ ប្រសិនជាគេយកទៅពេទ្យភ្លាមៗ​ ឆ្មានេះគឺប្រាកដជាមិនអីនោះទេ។

គួររម្លឹកដែរថា ពស់ពណ៌ត្នោតនេះ(Australian Brown Snake) គឺចាត់ទុកជាពស់ពិសដ៏សាហាវមួយក្បាលដែល ចាត់ទុកជាពស់ដែល មានភាពរហ័សរហួស ចង្វាក់របស់វាមានលក្ខណៈលឿនខ្លាំង ហើយវាមានពិសខ្លាំងចំណោមលេខ២នៅលើលោកនេះផងដែរ ខណៈនៅប្រទេសអូស្ត្រាលី ពស់នេះជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការសម្លាប់មនុស្ស ក្នុងចំណោមពស់ពិសផ្សេងៗទៀតទាំងអស់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ឆ្មា Arthur (ពេលនៅរស់)
ពស់ពិសពណ៍ត្នោត (Australian Brown Snake)
ពស់ពិសពណ៍ត្នោត (Australian Brown Snake)
ពស់ពិសពណ៍ត្នោត (Australian Brown Snake)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]