ភ្នំពេញ ៖ ជាការពិតណាស់ ប្រិយមិត្តដែលនិយមចូលចិត្ត តាមដានព័ត៌មាន ទាក់ទងនឹងប្រទេសកូរ៉េ ក៏ដូចជាវិស័យ Kpop ផ្ទាល់ប្រាកដជាបានដឹងហើយអំពី ភាពល្បីល្បាញ និងឥទ្ធិពលរបស់ តារាចម្រៀងក្រុម BTS​។

ទន្ទឹមនឹងភាពល្បីល្បាញ ដោយសារតែរូបសម្រស់ សមត្ថភាព ក្រុមតារាចម្រៀង BTS ក៏បានធ្វើជាគំរូ មួយសម្រាប់ ហ្វេនៗរបស់ពួកគេ ក្នុងការធ្វើមូលនិធិសប្បុរសធម៌ ក៏ដូចជារួបរួមសាមគ្គីគ្នា ក្នុងការជួយការងារសង្គមជាច្រើនផ្សេងទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមអ្នកគាំទ្ររបស់តារា Kpop មួយក្រុម គឺ BTS ដែលហ្វេនៗរបស់ពួកគេគឺ ARMYs នៅក្នុងប្រទេសកម្ពុជាយើង ក៏បានរួមចំណែកបរិច្ចាគប្រាក់ ក្នុងការទិញសម្ភារៈសិក្សា ក្នុងការចែកជូនដល់ក្មេងដែលខ្វះខាត នៅឯសាលាបឋមសិក្សា ភូមិកោះប្រាក់។

រូបភាពពីហ្វេសប៊ុក

ក្នុងនោះ មូលនិធិសប្បុរសធម៌ របស់ក្រុមអ្នកគាំទ្ររបស់ BTS នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា Hope World Cam-ARMY ធ្វើឡើងក្នុងឱកាស Birthday របស់ J-hope បានរួមគ្នា​រៃអង្គាសប្រាក់ បានចំនួន 2,015,000៛ (503.75$) សម្រាប់ទិញសម្ភារៈសិក្សាផ្សេងៗ​។

រូបភាពពីហ្វេសប៊ុក

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយឡើយ ជារឿយៗ ពួកគេបានចូលរួមចំណែក ក្នុងសកម្មភាពសប្បុរសធម៌ជាហូហែ តាមរបៀបដែលក្រុមចម្រៀង BTS ធ្លាប់បានធ្វើកន្លងមក ហើយក៏មិនខុសពី ARMY នៅតាមបណ្ដាប្រទេសផ្សេងៗទៀតឡើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]