អាមេរិក៖ ការសិក្សាថ្មីមួយបានអះអាងថា ពពួកដាយណូស័រប្រហែលជាត្រូវបានផ្ដាច់ពូជដោយសារផ្កាយដុះកន្ទុយមួយ មែនមែនជាអាចម៍ផ្កាយនោះទេ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard បានបង្កើតទ្រឹស្ដីថា បំណែកនៃផ្កាយដុះកន្ទុយបានបុកទង្គិចចូលមកក្នុងផែនដីជាង៦៦លានឆ្នាំមុន ដែលបង្កើតជារណ្ដៅមួយដែលគេឲ្យឈ្មោះថា Chicxulub។ រណ្ដៅ Chicxulub មានទីតាំងស្ថិតនៅក្នុងឧបទ្វីប Yucatán ដែលបច្ចុប្បន្ននៅក្នុងប្រទេសម៉ិកស៊ិក និងមានប្រវែង១៧៧គីឡូម៉ែត្រ ពីចុងម្ខាងទៅចុងម្ខាងទៀត។
ឥទ្ធិពលមួយនេះបង្កើតបានជារណ្ដៅមួយដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ផុតពូជ ដែលបានឆក់យកជីវិតពពួកដាយណូស័រនិងប្រភេទសត្វផ្សេងៗផងដែរ នេះបើយោងតាមការសិក្សា។ លោក Abraham Loeb សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard បានលើកឡើងនូវទ្រឹស្ដីមួយថា បំណែកនៃផ្កាយដុះកន្ទុយមួយគឺជាដើមហេតុនៃព្រឹត្តិការណ៍ផុតពូជដ៏ធំនេះ មិនមែនជាអាចម៍ផ្កាយដូចអ្នកវិទ្យាសាស្ត្រដទៃទៀតបានបង្កើតជាសម្មតិកម្មនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្កាយដុះកន្ទុយមានទីតាំងនៅតំបន់ពពក Oort Cloud ដែលប្រមូលផ្ដុំដោយអង្គទឹកកក មានទីតាំងនៅខាងចុងប្រព័ន្ធព្រះអាទិត្យ។ ផ្កាយដុះកន្ទុយគឺជាដុំអវកាសមួយដែលភាគច្រើនបង្កើតមកពីឧស្ម័នកក ខណៈពេលដែលអាចម៍ផ្កាយគឺជាបំណែកថ្មដែលភាគច្រើនត្រូវបានគេរកឃើញមាននៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារនិងព្រហស្បតិ៍។
យោងតាមការសិក្សាបានឲ្យដឹងថា អត្រានៃអាចម៍ផ្កាយដែលមានមុខកាត់ជិត១០គីឡូម៉ែត្របង្កើតបានជាព្រឹត្តិការណ៍រណ្ដៅ Chicxulub អាចនឹងកើតឡើងចំនួនមួយជារៀងរាល់ពេល៣៥០លានឆ្នាំ។ ការសិក្សាក៏បានរកឃើញថា ផ្កាយដុះកន្ទុយមានរយៈពេលយូរ ដោយមានគន្លងតារាវិថីជាង២០០ឆ្នាំ អាចនឹងបង្កើតព្រឹត្តិការណ៍រណ្ដៅ Chicxulub យ៉ាងកម្រមួយជារៀងរាល់៣.៨ប៊ីលានឆ្នាំទៅ១១ប៊ីលានឆ្នាំ។
ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតមិនយល់ស្របនឹងសម្មតិកម្មថ្មីនេះ ហើយនៅតែជឿថាអាចម៍ផ្កាយគឺជាអ្នកផ្ដាច់ពូជដាយណូស័រដដែល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]