កម្សាន្ត៖ កញ្ញា សេង រដ្ឋា ដែលពុកម៉ែ បងប្អូនស្គាល់យ៉ាងរួចមកហើយថា ជាអតីតបវរកញ្ញាលំដាប់លេខ១ ឆ្នាំ២០២០។ បន្ទាប់ពីបាត់បង់ងារជាបវរកញ្ញាឯក កញ្ញា សេង រដ្ឋា ត្រូវបានមហាជនសង្កេតឃើញថា ស្រីស្អាតរូបនេះ នៅតែមានភាពសកម្មក្នុងវិថីសិល្បៈ និង ត្រូវបានផលិតកម្មមួយចំនួន​ អញ្ជើញកញ្ញា ទៅថតជាតួឯកស្រីក្នុងខ្សែភាពយន្តរបស់គេទៀតផង។ 

ទោះបីជាគេសង្កេតឃើញថា អតីតបវរកញ្ញារូបនេះ បាត់បង់ទ្រនំចាស់ពីតំណែង បវរកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងណាក្តី តែមហាជនសង្កេតឃើញថា កញ្ញាស្រស់ស្អាតរូបនេះ កំពុងតែត្រូវប៉ាន់កាក់កបជាមួយ ខ្សែភាពយន្តមួយរបស់ស្ថានីយ៍ទូរទស្សន៍ PPN។ ក្នុងនោះដែរ ​ កញ្ញា សេង រដ្ឋា កំពុងតែមមាញឹកជាមួយការថតខ្សែភាពយន្តរឿងភាគមួយ ដែលមានចំណងជើងថា៖ បាបស្នេហ៍អតីត ដោយ សេង រដ្ឋា គឺជាតួឯកស្រី និង លោក ឃឹម ហ្សានីត ជាតួឯកប្រុស បូករួមជាតារាល្បីៗផ្សេងទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កេរ្តិ៍ឈ្មោះរបស់កញ្ញា សេង រដ្ឋា នៅតែលេចត្រដែត និង ត្រូវពុកម៉ែបងប្អូនចងចាំថា អតីតបវរកញ្ញាឯក ដែលមានសម្រស់សោភា នៅលើវិថីសិល្បៈមួយនេះ។

មកទល់ពេលនេះ មិនទាន់មានព័ត៌មានបន្ថែមអំពីថាតើកាលបរិច្ឆេទនៃការថតចប់ និង ការចាក់បញ្ជាំងរបស់ខ្សែភាពយន្តរឿងភាគនេះនៅឡើយទេ។ យ៉ាងណា យើងនៅតែបន្តរង់ចាំតាមដានព័ត៌មានថ្មីៗទាក់ទងរឿងនេះ បន្តទៀតផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា​ សេង រដ្ឋា
កញ្ញា​ សេង រដ្ឋា
កញ្ញា​ សេង រដ្ឋា
កញ្ញា សេង រដ្ឋា 
រឿងបាបស្នេហ៍អតីត
កញ្ញា សេង រដ្ឋា និង លោក ឃឹម ហ្សានីត
កញ្ញា សេង រដ្ឋា និង លោក ឃឹម ហ្សានីត
កញ្ញា សេង រដ្ឋា និង លោក ឃឹម ហ្សានីត
លោក សាវិន ហ្វិលីព ជាតួឱពុករបស់តួឯកប្រុស
ពិធីក្រុងពាលី ថតរឿង បាបស្នេហ៍អតីត
ពិធីក្រុងពាលី ថតរឿង បាបស្នេហ៍អតីត
ពិធីក្រុងពាលី ថតរឿង បាបស្នេហ៍អតីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]