ថៃ៖ ទោះថ្ងៃបុណ្យសេចក្តីស្រលាញ់ កន្លងទៅផុតបានប៉ុន្មានថ្ងៃហើយក្តី ក៏គូស្នេហ៍តារាសម្តែងនាង Mai Davikah និងលោក Ter Chantavit នៅតែបង្ហោះរូបភាពជាច្រើនសន្លឹក បានធ្វើឲ្យអ្នកគាំទ្រ មិនច្រណែនមិនបាន ពីភាពផ្អែមល្ហែមរបស់ពួកគេ។
ជាក់ស្តែងនៅលើបណ្តាញសង្គមអ៊ីនស្តារក្រាម របស់តារាស្រី Daivkah បានចែកចាយពីភាពរ៉ូមែនទិក ជាមួយគូស្នេហ៍ដែលជាលោក Ter ដែលអ្នកទាំងពីរបានកៀក កណ្ដើរគ្នាយ៉ាងសាមញ្ញ រួមជាមួយខោអាវបែបធម្មតា ថែមទាំងថតរូបឲ្យគ្នា តាមបែបជីវិតគូស្នេហ៍ទូទៅ មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាគូស្នេហ៍មួយគូនេះ មិនបានទិញបាច់ផ្កា ឬក៏ចូលហាងប្រណីតប្រ៊េនៗ ក្នុងថ្ងៃពិសេសយ៉ាងណាក្តី ក៏នៅតែមានក្តីសុខ តាមបែបចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរ ជាពិសេសនោះ ការផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក និងការយល់ចិត្តគ្នា វាជាសាក្ខីភាពបញ្ជាក់ នៃចំណងស្នេហ៍កាន់តែចាស់ទុំរបស់អ្នកទាំងពីរដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]