បរទេស៖ កាលពីម្សិលមិញក្រុមហ៊ុន Ford បានប្រកាសពីយុទ្ធសាស្ត្រថ្មីសម្រាប់ទីផ្សារអឺរ៉ុប ដែលមានគោលបំណងចម្បងលក់តែរថយន្តអគ្គិសនីសុទ្ធសាធនៅត្រឹមឆ្នាំ2030។ ដើម្បីធ្វើដូចនេះ ក្រុមហ៊ុន Ford មានបំណងចំណាយប្រាក់ចំនួន1ពាន់លានដុល្លារដើម្បីកែលម្អរោងចក្រមួយនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដែលខ្លួននឹងផលិតរថយន្តអេឡិចត្រូនិចដោយប្រើប្រាស់ platform ក្រុមហ៊ុន Volkswagen។ យានយន្តផលិតដំបូងពីរោងចក្រនេះត្រូវបានគេរំពឹងថានឹងដាក់ចេញនៅឆ្នាំ2023។
លោក Stuart Rowley ប្រធានក្រុមហ៊ុន Ford នៃអឺរ៉ុបបានធ្វើការប្រកាសពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណេត។
យុទ្ធសាស្ត្រថ្មីនេះនឹងបញ្ឈប់ការផលិតយានយន្តប្រើសាំង ដើម្បីជំនួសដោយយានយន្តដើរដោយថាមពលអគ្គិសនីវិញ។ ក្រុមហ៊ុនផលិតរថយន្តរំពឹងថារថយន្តទាំងអស់ដែលផលិតដោយក្រុមហ៊ុន Ford នៅអឺរ៉ុប គឺជារថយន្តអគ្គិសនីនៅឆ្នាំ2024។ ពីរឆ្នាំបន្ទាប់ទៀត ក្រុមហ៊ុនរំពឹងថានឹងផ្លាស់ប្តូរត្រកូលរថយន្តរបស់ខ្លួនទាំងមូល ទៅជាថាមពលអគ្គិសនី ឬ plug-in ហាយប្រ៊ីដ។ រថយន្តប្រើសាំងក៏នឹងនៅតែបន្តផ្តល់ជូនសម្រាប់លក់នៅអឺរ៉ុបបន្ទាប់ពីឆ្នាំ2030ដដែល។ ទោះយ៉ាងណា បច្ចុប្បន្នក្រុមហ៊ុន Ford មើលឃើញថារថយន្តអគ្គិសនីមានចំនួន2ភាគ3នៃការលក់ទាំងអស់របស់ខ្លួននៅអឺរ៉ុប។
ការប្រកាសរបស់ក្រុមហ៊ុន Ford កើតឡើងបន្ទាប់ពីមានការសន្យាប្រហាក់ប្រហែលគ្នានេះដែរពីក្រុមហ៊ុន General Motors ដែលបាននិយាយថាខ្លួនមានបំណងផលិតរថយន្តប្រភេទ EV ភាគច្រើននៅឆ្នាំ2035។ ទាំង Ford និង General Motors សុទ្ធតែជាក្រុមហ៊ុនផលិតរថយន្តដែលមិនសូវមានទ្ធិពលនៅក្នុងទីផ្សារអឺរ៉ុបប៉ុន្មាននោះទេ ដែលក្រុមហ៊ុន GM បានដកខ្លួនចេញរួចមកហើយ ចំណែកឯ Ford វិញមានចំណែកទីផ្សារត្រឹមតែ5%ប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]