ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមហ៊ុនរូយ៉ាល់គ្រុប ក្នុងនេះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីព្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

កម្មវិធីនេះក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ព្រមទាំងមន្រ្តីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូបទៀត។

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលដែលមានឈ្មោះថា «សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប​ ខូ អិល ធី ឌី» ដែលមានការចូលរួមភាគហ៊ុនដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះនឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថលដែលនឹងផ្ដល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដ៏សម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទសំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា​ ៖

ប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង 

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តថា ៖

ប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង

ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្ដូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលយ៉ាងរលូនឲ្យបានទាន់ពេលកំណត់មុនឆ្នាំ២០២៣។

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅតែប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការកែប្រែឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។ បណ្ដាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននឹងកំពុងធ្វើការជារួមគ្នា ដើម្បីសម្រេចយុទ្ធសាស្រ្តធ្វើឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌីជីថលនីមួយៗបានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្តក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល២៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះក្រុមហ៊ុនយើងមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងវិស័យឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CBS មានប៉ុស្តិ៍ទូរទស្សន៍ដូចជា CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ដូចជា (១) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៧២ ប៉ុស្តិ៍ (២) DTH ផ្សាយតាមផ្កាយរណបមានចំនួន ២៦៥ ប៉ុស្តិ៍ (៣) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃមានចំនួន ៦៨ ប៉ុស្តិ៍ និងផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងមានចំនួន ១១ ប៉ុស្តិ៍ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV E-School
ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុបរួមមានប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន
ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុងហង្សមាស និងរស្មីហង្សមាស ផលិតកម្មរស្មីហង្សមាស WE, Pleng Records និងសារព័ត៌មាន២៤ម៉ោង

ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]