ខេត្តក្រចេះ: រឿងរ៉ាវនៅក្រោយពីមូលហេតុនៃការស្លាប់របស់អ្នកគ្រូ ឆន ណារី បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញហ្វេស ប៊ុក ព្រមទាំងមតិមហាជន ពីហេតុផលនៃការស្លាប់របស់អ្នកគ្រូ ដោយមតិខ្លះបានលើកឡើងថា ការស្លាប់របស់អ្នកគ្រូ បណ្តាលមកពី ការចាក់វ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ ស៊ីណូហ្វេម របស់ចិន រីឯមតិខ្លះទៀតដែលទទួលបានមកពីប្រភពអ្នកស្គាល់គ្នា ព្រមទាំងការអះអាងយ៉ាងច្បាស់ពីក្រសួងក៏បានបញ្ជាក់ផងដែរថា ការស្លាប់របស់អ្នកគ្រូគឺបណ្តាលមកពី ជំងឺផ្ទាល់ខ្លួនរបស់អ្នកគ្រូតែម្តង។
យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីមូលហេតុពិត ក៏ដូចជាស្រាយមន្ទិលរបស់មហាជន អ្នកម្តាយបង្កើតរបស់អ្នកគ្រូ ណារីក៏បានរៀបរាប់ពីមូលហេតុនៃការស្លាប់របស់អ្នកគ្រូ យ៉ាងដូច្នេះថា:
គួររំលឹកផងដែរថា អ្នកគ្រូ ឆន ពណារី ទើបតែចេញបង្រៀនបានរយ:ពេលប្រហែលត្រឹមតែជាង១ខែតែប៉ុណ្ណេះ បន្ទាប់ពីខ្លួនបានប្រលងជាបើជាគ្រូកម្រិតវិទ្យាល័យ និងឆ្លងកាត់ការរៀនសូត្រនៅវិទ្យាស្ថានជាតិNIE។ ការស្លាប់របស់អ្នកគ្រូ បានធ្វើឲ្យមហាជន និងអ្នកដែលធ្លាប់បានស្គាល់អ្នកគ្រូ មានការសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលបានព័ត៌មាននៃការបាត់បង់អ្នកគ្រូ៕
ខាងក្រោមនេះ ជាវិដេអូរៀបរាប់មូលហេតុនៃការស្លាប់របស់អ្នកគ្រូណារី ពីសំណាក់ម្តាយបង្កើតផ្ទាល់របស់អ្នកគ្រូ សូមទស្សនាដូចតទៅ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]