កម្សាន្ត៖ តារាសម្តែង Talu Wang បានក្លាយជាតារាសម្តែងចិនតៃវ៉ាន់ ដែលត្រូវបានគេចោទប្រកាន់ថា មានអាកប្បកិរិយាមិនសមរម្យ បន្ទាប់ពីមានការរិះគន់មិនស្ទើរពីក្រុមអ្នកលេងបណ្តាញសង្គមថា តារាសម្តែងរូបនេះ បានកេងចំណេញលើតារាសម្តែងស្រី Li Qin ក្នុងកម្មវិធីមួយរបស់ចិន។

ក្នុងឃ្លីបវីដេអូខ្លី Happy Camp បានបង្ហាញថា តារាសម្តែងប្រុស Talu Wang បានឱបតារាសម្តែងស្រី Li Qin ពីក្រោយនៅក្នុងផ្នែកដែលមានចំណងជើងថា៖ តើសកម្មភាពណាដែលនឹងធ្វើឱ្យក្មេងស្រីមានអារម្មណ៍ថា បានទទួលបានការគាំពារនៅពេលអ្នកកំពុងរង់ចាំទិញតែគុជ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបនោះវ៉ាងបានឱប Li ហើយសួរនាងថាតើនាងមានអារម្មណ៍ត្រជាក់ទេមុនពេលត្រដុសដៃនិងរុំអាវរបស់គេនៅជុំវិញនាង។ ដែលធ្វើឱ្យតារាស្រី Li Qin ចាប់ផ្តើមមានអារម្មណ៍ស្រឡាំងកាំង។

ក្នុងនោះដែរ តាមរយៈវីដេអូនេះ បានធ្វើឱ្យអ្នកនៅលើបណ្តាញសង្គមជាច្រើន មានការប្រតិកម្ម និង រិះគន់យ៉ាងខ្លាំង បន្ទាប់វីដេអូឃ្លីបខ្លីនេះ ត្រូវបានបង្ហោះនៅផេក Weibo នៅម៉ោង៩ យប់ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ តែក៏មានអ្នកលេងបណ្តាញសង្គមខ្លះ ក៏កោតសរសើរផងដែរ ចំពោះសកម្មភាពស្វីតៗបែបនេះ និង អ្នកខ្លះទៀត បានចោទប្រកាន់តារាសម្តែងប្រុស Talu Wang  ពីបទបៀតបៀនផ្លូវភេទ Li Qin ។ បញ្ហានេះ បាននាំឱ្យមានបញ្ហាចម្រូងចម្រាសពាសពេញបណ្តាញសង្គមផងដែរ។

នៅថ្ងៃព្រហស្បតិ៍នេះ តារាសម្តែងប្រុស Talu Wang បានសរសេរនៅលើបណ្តាញសង្គមរបស់លោកបែបនេះថា៖

Talu Wang

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រី Li Qin ក៏បានចេញមុខបកស្រាយថា៖

Li Qin

ក្នុងន័យនេះ កញ្ញា Li Qin សំដៅដល់តួប្រុសដែល លោក Talu Wang ធ្លាប់ដើរតួនៅក្នុងរឿង The Wolf ដែលមានវត្តមានរបស់តារាស្រីនេះផងដែរ។ ដោយក្នុងរឿងនោះ ក៏មានឈុតដែលលោក Wang បានថើបកញ្ញា Li Qin ដោយបង្ខំ ដែលទទួលបានការល្បីបែបនេះ ម្តងរួចមកហើយកាលពីឆ្នាំមុន៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Talu Wang
Talu Wang
Talu Wang
Li Qin
Li Qin
Li Qin 
Talu Wang និង Li Qin សម្តែង
វីដេអូឃ្លីប ដែល Talu Wang កេងចំណេញលើ Li Qin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]