ភ្នំពេញ៖ ពិព័រណ៍​និង​លក់​សៀវភៅ​ Big Bad Wolf ដែល​​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​​ថា ខ្លួន​នឹង​បន្ត​ចែក​រំលែក​ក្តី​ស្រឡាញ់​ទៅ​​កាន់​អ្នក​អាន​​និង​អតិថិជន​​ពី​ជុំវិញ​ប្រទេស​កម្ពុជា​​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គេហទំព័រ​​​​លក់​សៀវភៅ​សម្រាប់​ប្រទេស​កម្ពុជា​ «bigbadwolfbooks.com/kh»។ នេះ​ជា​លើក​ទី២​​ហើយ​សម្រាប់ Big Bad Wolf ​ក្នុង​ការ​ត្រលប់​មក​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​​ការ​តាំង​ពិព័រ​​ណ៍​និង​លក់​កាល​ពី​ឆ្នាំ​២០២០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាមួយ​នឹង​បេសកកម្ម​ក្នុង​ការ​បន្ត​ពង្រឹង​វប្ប​ធម៌​នៃ​ការ​អាន​ក្នុង​​ប្រទេស​កម្ពុជា​និង​ផ្តល់​ជូន​សៀវ​ភៅ​ភាសា​អង់គ្លេស​ក្នុង​តម្លៃ​សមរម្យដែល​​អ្នក​រាល់​គ្នា​អាច​ជាវ​បាន។​

មិត្ត​អ្នក​អាន​ដែល​និយម​ស្រឡាញ់​សៀវភៅ​និង​ការ​អាន​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​សៀវភៅ​ជាង​ ២០​លាន​ក្បាល​ និង ៤ម៉ឺន​ចំណង​ជើង​ ដែល​នឹង​ត្រូវ​​​បញ្ចុះ​តម្លៃ​ជូន​យ៉ាង​​ពិសេស​ចាប់​ពី​ ៥០% ទៅ​៩០%​ នៃ​​តម្លៃ​ដើម​ ហើយ​អាច​កុម៉្មង់​ទិញ​ពី​ផ្ទះ​ ឬ​ពី​គ្រប់​ទី​កន្លែង​​​​។ ​ការ​លក់​នឹង​ត្រូវឲ្យ​​បើក​ដំណើរ​ការ​រយៈពេល​ ៨​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ ទៅ​ថ្ងៃទី ០៣ ខែ​មីនា​ ឆ្នាំ​២០២១​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​​ឆ្នាំ​២០២១​នេះ គឺជា​ភាព​ជោគ​ជ័យ​ចុង​ក្រោយ​បង្អស់​​របស់ Big Bad Wolf ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​ក្នុង​រយៈពេល​ ១២​ឆ្នាំ​មក​នេះ​។ ការ​ដាក់​លក់​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​​ខាង​មុខ​ គឺជា​ជំហាន​បន្ទាប់​ ក្រោយ​ពី​ការ​ដាក់​​លក់​​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សហព័ន្ធ​អារ៉ាប់​រួម ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​​ ដែល​មាន​​អ្នក​​បញ្ជា​កុម៉្មង់​ទិញ​សៀវ​ភៅ​ជាង​៣​លាន​នាក់​។​

BIG BAD WOLF​

លោក​ស្រី Jacqueline Ng ដែល​ជា​ស្ថាបនិក​ម្នាក់​នៃ Big Bad Wolf Books ​បាន​ឲ្យ​ដឹង​ថា​៖ ​

លោក​ស្រី Jacqueline Ng
លោក​ស្រី Jacqueline Ng

ការ​ដាក់​លក់​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំបំផុត​លំដាប់​ពិភព​លោក​ពី Big Bad Wolf ​នេះ​នឹង​នាំ​យក​​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​៩០%​នៃ​​តម្លៃ​ដើម​។ ជាមួយ​នឹង​បទពិសោធន៍​ទិញ​សៀវ​ភៅ​ដែល​មាន​ភាព​ងាយ​ស្រួល​និង​សាមញ្ញនេះ ​អតិថិជន​អាច​​ស្វែង​រក​ចំណង​សៀវភៅ​ដែល​ថ្មីនិង​​​​ពេញ​និយម​ក្រោម​ពាក្យ​ «​លក់​ដាច់​បំផុត​»​ ហើយ​​​ចូល​ទៅ​កាន់ប្រភេទសៀវភៅ​ដែល​ពួក​គេ​ចូល​ចិត្តនៅ​លើ​​​គេហ​ទំព័រ​​​ដើម​។​ ពួក​គេ​ក៏​នឹង​ទទួល​បាន​​ការ​ផ្តល់​ជូន​ ១៥%​បន្ថែម​ទៀត ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​សមាជិក​។ ក្រោយ​ពី​ចុះ​ឈ្មោះ​រួច​ ពួក​គេ​នឹង​អាច​ស្វែង​រក​សៀវភៅ​ដែល​ពួកគេ​ពេញ​ចិត្ត​នៅ​ក្នុង​ប៊ូតុង​ស្វែង​រក ដោយ​បំពេញ​ឈ្មោះ​អ្នក​និពន្ធ ចំណង​ជើង​សៀវភៅ ឬ​លេខ​កូដ​សៀវ​ភៅ​ ហើយ​ជ្រើស​រើស​វា​ដាក់​ក្នុង​​រទេះ រួច​បង់​លុយ​។ ចំណុច​ពិសេស​នោះ​គឺ ប្រសិន​បើ​ពួក​គេ​ចំណាយ​​អស់​យ៉ាង​តិច​៦០ដុល្លារ នោះ​ពួក​គេ​នឹង​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​​។​

ជា​មួយ​​​​ការ​ផ្តល់​ជូន​សៀវ​ភៅ​ជា​ច្រើន​ជម្រើស​ អ្នក​អាន​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​សៀវភៅ​ដែលពួក​គេ​ចូល​ចិត្ត​អាន​ រួម​មាន​​សៀវភៅ​លក់​ដាច់​បំផុត​ ប្រលោម​លោក ប្រឌិត​បែប​វិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោម​លោក​បែប​ក្រាហ្វិក ជំនួញ​ សៀវភៅ​អភិវឌ្ឍន៍ខ្លួន​ឯង​ ស្ថាបត្យ​កម្ម​ ចំអិន​ម្ហូប។ល។ បន្ថែម​ពី​នេះ​ទៅ​ទៀត ធ្នើសៀវភៅ​អន​ឡាញ​នេះ​ក៏​នឹង​​ធ្វើការទាក់ទាញអ្នកអានវ័យក្មេង​​​​​ជាមួយសៀវភៅចម្រុះរួមមានសៀវភៅរឿង សៀវភៅ​​​សកម្មភាពសៀវភៅរូបភាពក្រាស់ សៀវភៅផាត់ពណ៌ សៀវភៅបង្កើនអន្តរកម្មរវាងកុមារ​​ជាដើម ហើយជាមួយនឹង​​ការបញ្ចុះតម្លៃដ៏ច្រើននឹងមិនធ្វើឲ្យអណាព្យាបាល ឬឪពុកម្តាយខកចិត្តនោះទេ

ផ្នែកផ្តល់យោបល់​​នៅលើគេហទំព័រ​​នឹងជួយផ្គូផ្គងអ្នកអាននិងអ្នកមិនធ្លាប់អានជាមួយនឹងសៀវភៅ​​ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ

លោក​ស្រី​ Jacqueline Ng បាន​និយាយ​​ថា​៖ 

លោក​ស្រី​ Jacqueline Ng 

លោក​ស្រីបាន​បន្ត​​​ថា​៖ 

លោក​ស្រី​ Jacqueline Ng 
BIG BAD WOLF​
BIG BAD WOLF​

លោក​ Andrew Yap ដែល​ជា​ស្ថាបនិក​ម្នាក់ទៀត​​នៃ Big Bad Wolf Books ​បាន​ឲ្យ​ដឹង​ថា៖ 

លោក​ Andrew Yap 
លោក​ Andrew Yap 

សម្រាប់​អ្នក​គាំទ្រ​​ការ​លក់​​របស់ Big Bad Wolf លើ​ប្រព័ន្ធ​អនឡាញ​ក្នុង​​ប្រទេស​កម្ពុជា​​ទាំងអស់​ ពួកគេ​អាច​ធ្វើ​ការ​តាម​ដាន​ការ​ផ្តល់​ជូន​ពិសេស​នានា​ ដែល​នឹង​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ bigbadwolfbooks.com/kh និង​តាម​រយៈ​ការ​ចុះឈ្មោះ​ជា​សមាជិក​​។​

ការ​ផ្តល់​ជូន​ដែល​អតិថិជន​អាច​ប្រើ​បាន​៖

១. ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​សមាជិក (លេខកូដ​គូប៉ុង) ទទួល​បាន១៥%​បន្ថែម​ទៅ​លើ​សៀវភៅ​ដែល​ត្រូវ​បាន​ជ្រើ​ស​រើស​រួច​

២.​​ Magical Deals ចំណាយ​ត្រឹម​តែ​សៀវភៅ​ ២​ក្បាល​ ទទួល​បាន​សៀវភៅ​៣​ក្បាល​

៣. White Star Kids - Classic Fairy Tales ចំណាយ​ត្រឹម​តែ​សៀវ​ភៅ​១​ក្បាល​ ដោយ​ទទួលបាន​សៀវភៅ​២​ក្បាល (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៤. Scholastic Interesting Facts ចំណាយ​ត្រឹម​តែ​សៀវភៅ​២​ក្បាល ទទួល​បាន​សៀវភៅ​៣​ក្បាល​ (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៥. ការ​ផ្តល់​ជូន​ដ៏ពិសេស​ទៅ​លើ​សៀវភៅ​ Harry Potter ​ ត្រឹម​តែ USD 8.40 តែ​ប៉ុណ្ណោះ​

៦. ការ​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ ចំណាយ​យ៉ាង​ហោច​ណាស់​ USD60 ដើម្បី​ទទួល​​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​

បណ្តាញ​សង្គម​ Big Bad Wolf ៖

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Official Hashtag: #BBWPhnomPenh2021

BIG BAD WOLF​
BIG BAD WOLF​
BIG BAD WOLF​

អំពី BIG BAD WOLF​

​ក្រោមចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​​ Andrew Yap និង Jaqueline Ng ​បាន​បង្កើត​​​ហាង​លក់​សៀវភៅ​ Big Bad Wolf ក្នុង​ឆ្នាំ​២០០៩ ក្នុង​ទីក្រុង​​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ ដោយ​ផ្តល់​នូវជម្រើស​​សៀវភៅជា​ច្រើន​​ដែល​នាំ​យក​ពី​អ្នក​ចែក​ចាយ​អន្តរជាតិ​។ ដោយ​សារ​តែ​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ដ៏ពិសេស​ និង​​ការ​ដាក់​លក់​ដែល​ងាយ​ស្រួល​រ​ក​ជាវ Big Bad Wolf បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​និង​​កម្មវិធី​​ថ្នាក់​ជាតិ​។

ជាមួយ​នឹង​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស ចាប់​ពី​ ៧៥% រហូត​ដល់ ៩៥% នៃ​​តម្លៃ​ដើម Big Bad Wolf បាន​ធ្វើ​ការ​​ដាក់​លក់​សៀវភៅ​​ជា​ច្រើន​ប្រភេទ​ រួម​​មាន​សៀវភៅ​រឿងពិត​និង​ប្រឌិត សៀវភៅ​ប្រឌិត​សម្រាប់​មនុស្ស​ពេញវ័យ​ និង​សៀវភៅ​កុមារ​ជា​ដើម​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​បាន​បទពិសោធន៍​ដ៏​រីក​រាយ​នៃ​ការ​អាន​​ និង​ទទួល​បាន​សៀវភៅ​​ដែល​មាន​តម្លៃ​សមរម្យ​។​

ការ​លក់​សៀវភៅ​នេះ​​ពង្រីក​ការ​លក់​របស់​ខ្លួន​ទៅ​ប្រទេស​ជា​ច្រើន​រួម​មាន​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ​និង​សហព័ន្ធ​អារ៉ាប់​រួម ដោយ​បន្ត​បេសកកម្ម​ផ្តល់​ជូន​សៀវភៅ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]