បរទេស៖ ត្រឡប់ទៅកាន់ខែកញ្ញា គឺជាពេលដែលមានការបែកធ្លាយថា ក្រុមហ៊ុន Apple បានកម្ម៉ង់គំរូអេក្រង់បត់ពីក្រុមហ៊ុន Samsung។ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន Digitimes បានបង្ហាញថា ប្រភពខាងក្នុងពីក្រុមហ៊ុន Apple បាននិយាយថាក្រុមហ៊ុន LG គឺកំពុងជួយអភិវឌ្ឍបន្ទះបត់ពត់បាន។ នៅពេលការផលិតទូរសព្ទមែនទែននឹងចាប់ផ្ដើម គេនៅមិនទាន់ច្បាស់ថាតើ LG គឺជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ទាំងនេះទៅឲ្យ Apple ពិតមែនឬយ៉ាងណា។

វាអាចជាក្រុមហ៊ុន Samsung ឬ LG ជាអ្នកផ្គត់ផ្គង់ ឬក៏ទាំងពីរនេះតែម្ដង។ កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន LG គឺជាអ្នកផ្គត់ផ្គង់បន្ទះបង្ហាញសម្រាប់ទូរសព្ទអេក្រង់បត់របស់ iPhone។ ទោះជាយ៉ាងណា គំរូអេក្រង់បត់របស់ក្រុមហ៊ុន LG និង Samsung ត្រូវបានគេលើកឡើងថា កំពុងត្រូវបានធ្វើតេស្ដដោយក្រុមហ៊ុន Apple។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple គួរតែបានធ្វើតេស្ដគំរូអេក្រង់បត់ផ្សេងៗរបស់ iPhone ហើយ។ អេក្រង់មួយអាចនឹងស្រដៀងគ្នានឹងទូរសព្ទ Galaxy Fold របស់ Samsung ដែលនឹងផ្លាស់ប្ដូររូបរាងរបស់ iPhone ឲ្យធំដូចជា iPad ដោយគ្រាន់តែធ្វើការបើកនិងបិទដូចជាសៀវភៅដែរ។ អេក្រង់មួយទៀតអាចនឹងយកលំនាំតាមទូរសព្ទ Galaxy Z Flip ដែលពេលបើកអេក្រង់វានឹងវែងស្ដើងហើយទទួលបានអេក្រង់ធំ និងងាយបត់ដាក់ចូលហោប៉ៅផងដែរ។ តែគួរតែរង់ចាំមើលថាតើទូរសព្ទ iPhone អេក្រង់បត់នឹងចេញជារូបរាងបែបណា។

កាលពីប៉ុន្មានថ្ងៃមុនមានការលេចធ្លាយថា ទូរសព្ទ iPhone នឹងមានអេក្រង់ OLED ទំហំពី៧.៣អ៊ីញទៅ៧.៦អ៊ីញ នៅពេលបើកវា។ គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត iPhone អេក្រង់បត់ត្រូវបានគេរាយការណ៍មកថា អាចនឹងប្រើប្រាស់ជាមួយខ្មៅដៃ Apple Pencil បានផងដែរ។ ចំពោះពេលវេលាបញ្ចេញទូរសព្ទអេក្រង់បត់របស់ Apple នៅមិនទាន់ដឹងច្បាស់នៅឡើយ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]