បរទេស៖ បន្ទាប់ពីបានប្រកាសគូស្នេហ៍ជាកីឡាករបាល់បោះរួចមក តារាម៉ូដែលអាមេរិក Kendall Jenner នៅតែជាចាប់អារម្មណ៍របស់មហាជន ជាមួយមិត្តប្រុសរបស់នាង ក៏ដូចជាតែងតែប្រមាញ់រូបភាព នៃភាពផ្អែមល្ហែមរបស់អ្នកទាំងពីរផងដែរ។

ជាក់ស្តែងដូចជាពេលថ្មីៗនេះ តារាស្រីរូបនេះ​ក៏បានចែករំលែក រូបភាពជាច្រើន នៃទិដ្ឋភាពដ៏រ៉ូមែនទិក ជាមិត្តប្រុស កីឡាករបាល់បោះលោក Devin Booker នៅថ្ងៃបុណ្យសេចក្តីស្រលាញ់ បានចំណាយពេលជាមួយគ្នា យ៉ាងមានក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កម្រមានអ្នកដឹងថា អតីតមិត្តប្រុស ក៏ដូចជាសង្សារនាពេលបច្ចុប្បន្ន របស់តារាម៉ូដែលមានតម្លៃថ្លៃជាងគេរូបនេះ រសនិយមរបស់នាង ស្រឡាញ់តែកីឡាករបាល់បោះ ហើយអ្វីដែលហួសចិត្តនោះ គឺថាពួកគេ សុទ្ធតែស៊េរីខ្នាតខ្ពស់ៗតែម្តង ដែលមានកម្ពស់ ១,៩ ម៉ែតឡើង។

កុំឲ្យខាតពេលយូរ ក្រឡេកមើលមិត្តប្រុស របស់តារាស្រីរូបនេះ សុទ្ធសឹងតែមានកម្ពស់ខ្ពស់ និងមានរូបស្រស់សង្ហាកម្រិតណា! 

សូមទស្សនារូបភាពខាងក្រោម៖

១. Devin Booker

Devin Booker គឺជាអ្នកលេងបាល់បោះអាជីពរបស់អាមេរិចលេងឱ្យក្លឹប Phoenix Suns ដែលជាផ្នែកមួយនៃសមាគមបាល់បោះជាតិ។ លោកមានកម្ពស់ខ្ពស់បំផុតដល់ ១,៩៦ ម៉ែត្រ។

Devin Booker

២. Ben Simmons

កីឡាករបាល់បោះ Ben Simmons មានកម្ពស់ ២,១១ ម៉ែត។ ទោះជាបីជា Kendall មានកម្ពស់ ១,៧៩ ម៉ែត្រក៏ដោយ ក៏តារាម៉ូដែលជនជាតិអាមេរិករូបនេះមើលទៅតូចនៅពេលឈរក្បែរអតីតមិត្តប្រុសរបស់នាង។

Ben Simmons និង Kendall

៣. Blake Griffin

នៅឆ្នាំ ២០១៧ តារាស្រី Kendall Jenner មានទំនាក់ទំនងខ្លីជាមួយអ្នកលេងបាល់បោះ Blake Griffin ។ កីឡាកររូបនេះ មានកម្ពស់រហូតដល់ ២,០៦ ម៉ែត្រ។

Blake Griffin និង Kendall

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]