ថៃ៖ ពិតណាស់ តារាស្រីថៃមិនតិចទេ ដែលមានដៃគូឬ ស្វាមីជាសមាជិកគ្រួសារសេដ្ឋី ជំនួញពេញដៃ លុយរាប់លានសែនបាតនោះ ជាមួយគ្នានេះ តារាសម្តែងស្រីថៃល្បីឈ្មោះ Aum Patchrapa ក៏មានទំនាក់ទំនងបើកចំហជាមួយ កូនប្រុសរបស់គ្រួសារសេដ្ឋីថៃម្នាក់ផងដែរ នោះគឺ លោក Pok Phornprapha ដែលត្រូវបានស្គាល់ថាជាបងប្អូនប្រុសរបស់ ហាយសូ Pranai ផងដែរ។
ទន្ទឹមនឹងនេះ ក្រោយបានបើកចំហឲ្យមហាជនបានដឹងពីទំនាក់ទំនងស្នេហារបស់ខ្លួនហើយមែន តែគេក៏មិនទាន់បានឃើញការបញ្ចេញអារម្មណ៍ ឫរូបភាពណាមួយបញ្ជាក់ពីការទទួលស្គាល់ពេញមុខពេញមាត់របស់គ្រួសារហាយសូPokនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែគួរបញ្ជាក់ថា កាលពីថ្មីៗនេះ ថ្ងៃខួបកំណើតរបស់ហាយសូ Pok មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរៀបចំជាលក្ខណៈជួបជុំគ្រួសារផងដែរ តែអ្វីដែលពិសេសនោះគឺ គេឃើញមានលេចវត្តមានរបស់តារាស្រី Aumក្នុងនោះផងដែរ។ លើសពីនេះទៅទៀត គេក៏ឃើញមានរូបភាពរបស់នាងក្នុងគ្រួសាររបស់ហាយសូ Pok យ៉ាងរីករាយដូចគ្រួសារតែមួយផងដែរ
ពិតណាស់នេះបានសបញ្ជាក់យ៉ាងច្បាស់ថា គ្រួសាររបស់ហាយសូ Pok ពិតជាបានទទួលស្គាល់ពីទំនាក់ទំនងនេះហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]