ចិន៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះរឿងរ៉ាងក្តៅគគុក នៃជីវិតអាពាហ៍ពិពាហ៍ក្រោយឆាករបស់តារាសម្តែង AngelaBaby និងលោក Huang Xiaoming ត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមលើកមកនិយាយគ្រប់ៗគ្នា។
ជាក់ស្តែង រូបភាពដែល Huang Xiaoming អង្គុយជិតមនុស្សក្នុងរង្គសាល ត្រូវបានបែកធ្លាយ មិនយូរប៉ុន្មាន ជាថ្មីម្តងទៀត នៅលើបណ្តាញសង្គមយក្ស Weibo ត្រូវបានចែកចាយព្រោងព្រាត ពីរូបតារាស្រី AngelaBaby ឈរថើបមនុស្សប្រុសមិនស្គាល់មុខយ៉ាងសិទ្ធស្នាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងនៅក្នុងរូបភាព បុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ មានទឹកមុខស្រស់សង្ហា ខណៈដែលតារាស្រីរូបនេះ ក្រៅពីថើបថ្ពាល់ឈរក្បែរបុរសនេះ ជាមួយកាយវិការយ៉ាងរីករាយ បានធ្វើឲ្យមហាជនមើលមករូបនាង មានភាពស្និទ្ធស្នាលខ្លាំងពេកជាមួយមិត្ត ដែលមានភេទផ្ទុយបានបង្កឱ្យមានភាពចម្រូងចម្រាស និងដាក់ការសង្ស័យ។
ទោះជាយ៉ាងណា រូបថតមួយសន្លឹកនេះរបស់ភរិយា Huang Xiaoming កំពុងតែជាប្រធានបទកំពុងផ្ទុះ ដែលគេបានដាក់បន្ទុកថា តើវាជាការពិតទេដែលប្តីប្រពន្ធមួយគូនេះ ពិតជាបានលែងលះគ្នាដូចពាក្យចចាមអារ៉ាមរបស់ប្រព័ន្ធផ្សព្វផ្សាយអស់រយៈពេលជាច្រើនខែមកនេះ?
យ៉ាងណាមិញ វាគ្រាន់តែជាពាក្យចចាមអារ៉ាមដែលគេនិយាយតៗគ្នានោះទេ មានតែចាំសាមីខ្លួនចេញមកបញ្ជាក់ថារឿងរ៉ាវ តើវាយ៉ាងណា ព្រោះមានតែសមីខ្លួនតែប៉ុណ្ណោះដែលជាអ្នកដឹង មានតែរង់ចាំមើលទាំងអស់គ្នា និងការឆ្លងតបរបស់ AngelaBaby តើបុរសម្នាក់នេះជាអ្នកណា?
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]