ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តដែលកំពុងតែតាមដាន និងគាំទ្រ កញ្ញា Ka Bella បានដឹងរួចហើយថា ស្រីស្អាតរូបនេះក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានទឹកចិត្តដ៏ប្រពៃថែមទៀតផង ដោយនាងតែងតែបានចូលរួមចំណែក ក្នុងការងារមនុស្សធម៌ជាច្រើនហូរហែរ។

ជាក់ស្ដែងនាពេលថ្មីៗនេះ ឆ្លៀតក្នុងឪកាសនៃពិធីបុណ្យប្រពៃណីចិន ក៏ដូចជាទិវានៃក្ដីស្រលាញ់ ស្រីស្អាត Ka Bella បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «អាំងប៉ាវនៃក្ដីស្រលាញ់» ។ ជាមួយគ្នានោះដែរ Ka Bella ក៏បាននាំយុវជនខ្មែរក្មេងៗជាច្រើនរូប ចូលរួមក្នុងកម្មវិធីមនុស្សធម៌មួយនេះ ដោយអនុញ្ញាតឲ្យក្រុមយុវវ័យរបស់យើង បរិច្ចាគថវិការផ្ទាល់ខ្លួន ដាក់នៅក្នុងអាំងប៉ាវទៅតាមលទ្ធភាព ដើម្បីយកទៅជូនដល់លោកតា លោកយាយ អ៊ុំ ពូនិងមីង ដែលខ្វះខាតនៅតាមសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ka Bella
Ka Bella
Ka Bella នាំយុវវ័យធ្វើកម្មវិធីមនុស្សធម៌
Ka Bella នាំយុវវ័យធ្វើកម្មវិធីមនុស្សធម៌

ដោយឡែក ក្រោយពីបានបញ្ចប់បេសកម្មមនុស្សធម៌ថ្ងៃទី១រួច នាថ្ងៃបន្ទាប់ កញ្ញា Ka Bella ព្រមទាំងក្រុមការងារ​ក៏បាននាំយកនូវរបស់របរ​សម្រាប់បរិភោគមួយចំនួន ដែលជាទឹកចិត្តផ្ទាល់ខ្លួនរបស់កញ្ញា ព្រមទាំងថវិកាមួយចំណែក​ ដែលទទួលបានពីការដើររៃអង្គាសពីក្រុមយុវជន ដើម្បីយកទៅជូនដល់លោកតា លោកអ៊ុំ ធាក់ស៊ីក្លូ និងមីងៗដែលជាអ្នកបោះសំអាតសំរាមតាមដងផ្លូវផងដែ​រ។

Ka Bella ចែកអំណោយដល់អ្នកខ្វះខាត
Ka Bella ចែកអំណោយដល់អ្នកខ្វះខាត

យ៉ាងណាមិញ បន្ទាប់ពីវីដេអូមនុស្សធម៌មួយនេះ បានបង្ហោះទៅលើបណ្ដាញសង្គមរួច កញ្ញា Ka Bella ក៏ទទួលបានការកោតសសើរជាខ្លាំង ជាពិសេសបានធ្វើឲ្យយុវជនក្មេងៗរបស់យើង ងាកមកចាប់អារម្មណ៍ចូលរួមកិច្ចការងារមនុស្សធម៌ដើម្បីជួយដល់អ្នកកំពុងតែខ្វះខាតថែមទៀតផង៕

សូមតាមដានទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]