កម្សាន្ត៖ លោក ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងកំពូលមួយរូប ក្នុងចំណោម តារាចម្រៀងផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃ កេរ្តិ័ឈ្មោះ និង ប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងរូបនេះ កាន់តែល្បីល្បាញរីកដូចគ្រាប់ជីត្រូវទឹកអញ្ចឹង ជាមួយនឹងស្នាដៃថ្មីៗនេះ។

កាលពីប៉ុន្មានម៉ោងមុន កំពូលតារាចម្រៀងនៃព្រះរាជាណាចក្រកម្ពុជា លោក ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងមួយឡើងកក្រើកបណ្តាញសង្គម ក្នុងនោះដែរ ជាមួយបទចម្រៀងមួយបទនេះ ផងដែរ គឺទទួលបានការពេញចិត្តគាំទ្រ និង ការសរសើរមិនស្ទើរឡើយពីមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និង ការចូលទស្សនាជាច្រើន View ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ បទចម្រៀងនោះ មានចំណងជើងថា ក្រមុំឥឡូវចាស់ៗម្លេះ ដោយបទចម្រៀងមួយបទនេះ ទាំងភ្លេងសូរសៀងតូរ្យតន្ត្រី បូករួមជាមួយការសម្តែង និង ទឹកដមចម្រៀងដ៏ក្រអួនក្រអៅរបស់កំពូលតារាចម្រៀងរូបនេះ  ពិតជាចាក់ដោតបេះដូងនារីៗ មិនស្ទើរឡើយ។ ចំពោះចម្រៀងមួយបទនេះផងដែរ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ Avid Steinberg និង និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយលោក ឈិត តេងរិទ្ធ ដែលជាចំណងដៃ និង កាដូ សម្រាប់បងប្អូនខ្មែរ នាឱកាសដែលបុណ្យចូលប្រពៃណី ជាតិខ្មែរខិតចូលមកដល់ឆាប់ៗនេះ។

ក្នុងនោះដែរ អ្វីដែលមហាជនសង្កេតឃើញ និង ចាប់អារម្មណ៍នោះ គឺ មានដូចជា តារាសម្តែងស្រី ដែលជាក្មួយស្រីដ៏ស្រស់ស្អាត របស់លោកផងដែរ មើលទៅពិតជាស្រស់ស្អាត និង សម្តែងបានសមតែម្តង៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត
បទ ក្រមុំឥឡូវចាស់ៗម្លេះ
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត ជាមួយក្មួយស្រី
ខេមរៈ សិរីមន្ត ជាមួយក្មួយស្រី
ខេមរៈ សិរីមន្ត
បទ ក្រមុំឥឡូវចាស់ៗម្លេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត