ភ្នំពេញ៖ នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន
ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20។
យ៉ាងណាមិញបើយើងមកមើលទៅលើស្មាតហ្វូន vivo V20 នេះដែរ គឺត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី24 តុលា ឆ្នាំ2020 ជាមួយនឹងព្រឹត្តិការណ៏ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រេង
ដែលមានការចូលរួមពីសំណាក់តារាដំណាង BA
ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។
ចំពោះម៉ូឌែលស្មាតហ្វូន vivo V20 គឺពិតជាទទួលបានប្រជាប្រិយភាពនឹងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់
ទាំងការរចនាបទទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀងទៅនឹងស្មាតហ្វូន vivo
X50Pro បច្ចេកវិទ្យាដ៏សំបូរបែបជាមួយនឹងការថតរូបដ៏អស្ចារ្យបំផុត
បើប្រៀបទៅនឹងស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល។
ហើយអ្វីដែលពិសេសសម្រាប់ថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី19 កុម្ភៈ ឆ្នាំ2021 តទៅនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម $369 នៅសល់ត្រឹមតែ $349 តែប៉ុណ្ណោះ។
ការប្រូម៉ូសិនបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់អស់ពីស្តុក។
ខាងក្រោមនេះជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20៖
. អេក្រង់រាបស្មើរ
ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត
2400
x 1080 FHD+
. មានកម្រាស់ស្តើងត្រឹមតែ
7.38mm និងមានទម្ងន់ 171g
. ប្រើបន្ទះឈីប
Qualcomm
Snapdragon 720G
. CPU Octa-core ដំណើរការបានក្នុងល្បឿន
2.4
GHz
. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
. មានថ្មទំហំធំ
4000
mAh / Flashcharge 33W (11V/3A)
. ដំណើរការដោយ
Android
11 និងស្បែក
Interface
Funtouch OS 11
. មានកាមេរ៉ាមុខទំហំ
44MP
Eye Autofocus, កាមេរ៉ាក្រោយ 4គ្រាប់
: កាមេរ៉ាគោល64MP + 8MP
(Wide-Angle/Macro/Bokeh) + 2MP(Mono)
. មានជម្រើស 2ពណ៌ / Black: Midnight
Jazz / Blue: Sunset Melody
. អាចប្រើស៊ីមកាតបានពីរ
. មានមុខងារ Face
Unlock+In-Display Fingerprint Scanning
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]