កូរ៉េខាងត្បូង៖ រូបភាពប៉ុន្មានសន្លឹករបស់សមាជិក Jennie ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK ដែលរូបនាង បានបង្ហោះ ត្រូវបានគេ ចែករំលែកពាសពេញបណ្ដាញអ៉ីនធើណែត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការបង្ហាញខ្លួនចូលរួមកម្មវីធីំមួយកាលពីថ្មីៗនេះ។

យ៉ាងណាមិញ រូបភាពទាំងនោះ ដែលបានបង្ហោះលើគណនី ផ្ទាល់របស់នាងតែម្តង ខណៈពេលដែលតារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ទៅចូលរួមកម្មវិធីបើកសម្ពោធហាងមួយកន្លែង ដែលជាម៉ាក់ប្រ៊េនវែនតាដ៏ល្បីឈ្មោះ Gentle Monster

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ Jennie បានស្លៀកឈុតពណ៌ខ្មៅខ្លី បានបង្ហាញភាពស៊ិចស៊ី និងមានទាក់ទាញគួរឱ្យចាប់អារម្មណ៍ ជាមួយអាវតឹងរឹបរាង បានរំលេចឡើងចងេ្កះដ៏សែនតូច ជាពិសេសនោះ កាន់តែលេចធ្លោជាមួយ ស្បែកជើងកែងចោត ម៉ូតចងខ្សែខ្វែង ពិតជាស៊ីគ្នា ទៅនឹងជើងដ៏សែនស្អាតរបស់នាង។

តួយ៉ាង ទោះបីកម្ពស់តារាស្រីរូបនេះ មិនសូវខ្ពស់ក៏ពិតមែន ប៉ុន្តែរូបនាង នៅតែធ្វើឲ្យ មហាជន ស្រឡាំងកាំង នូវរាងស្តង់ដា លើសពីនេះ ជើងដ៏វែងស្រឡូន និងអត្តចរិតក្នុងការថតរូប ធ្វើឲ្យគ្រប់ប៉ុស្តិ៍ទទួលបានការកោតសរសើរពីមហាជន យ៉ាងចាស់ដៃ​ នៃសម្រស់របស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]