ភ្នំពេញ៖ នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះ បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា ដែលនៅក្នុងនោះរួមមានដូចជា គម្រោងដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ស្ថិតក្នុងគម្រោងហ្រេ្គនស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុងព្រឹត្តិការណ៍ «សុភមង្គលថ្មីបែបធម្មជាតិ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំងក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ 5នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 8:00 នាទីព្រឹក ដល់ម៉ោង 8:00 នាទីយប់។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា៖
លោកជំទាវបានបន្តទៀតថា៖
លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង3 នេះ គឺផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព
ឧត្តមភាព ឯកជនភាព ផាសុកភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗដូចជា៖
1. មហាវិថី អេកូ ខូឡិកសិន ជាមហាវិថីសាធារណៈក្រៅគម្រោង ដែលអ៊ុតកៅស៊ូប្រវែងប្រមាណជាង 2 គីឡូម៉ែត្រ ដែលអមទៅដោយសួនច្បារដ៏ស្រស់ស្អាត
មានហាងកាហ្វេ ភោជនីយដ្ឋានប្រណិតៗ ដ៏សម្បូរបែបជាច្រើន។
2. ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដា មានតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានប្រវែងជិត 3 គីឡូម៉ែត្រ។
3. ក្លឹបហាត់ប្រាណVIP ដ៏ទំនើបដែលមានកម្ពស់ដល់ទៅ 7ជាន់ រួមមាន Skybar និងមានកន្លែងសម្រាប់លម្ហែកម្សាន្ត ដ៏សំម្បូរបែបជាច្រើន ហើយពិសេសជាងគេក្នុងប្រទេសកម្ពុជា។
4. សួនដ៏ស្រស់ស្អាត និងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌
និងដើមឈើជាច្រើនប្រភេទ សម្រាប់លម្ហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។
ក្រៅពីនេះគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជាបណ្តុំលំនៅឋានបែបអាជីវកម្មចម្រុះជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅរាប់ម៉ឺនគ្រួសារនៅក្នុងគម្រោងអេកូ ខូឡិកសិន និងគម្រោង ហ្គ្រេនស្តាផ្លាទីនីម សរុបជាង 400 ហិចតា។
សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខូឡិកសិន” លោកអ្នកនឹងទទួលបានសំណាងផ្ទួនៗគ្នាដែលរួមមាន៖
-
ទទួលបានការបញ្ចុះតម្លៃរហូតដល់ 11% ភ្លាមៗ
-
ទទួលបានកង់ស្ព័រម៉ាកល្បី Giant
ភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
-
ចំណេញបន្ថែមរហូតដល់ $20,000
កាន់តែពិសេសថែមទៀត អ្វីដែលលោកអ្នកនឹកស្មានមិនដល់នោះគឺឱកាសឈ្នះដំណើរកម្សាន្ត VIP ទៅកាន់កោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើងការផ្តល់ជូនពិសេសនេះមានកំណត់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ។
ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជនចូលរួមដោយសេរី ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ iPhone 12 pro max និងរង្វាន់ពិសេសផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់។
កុំភ្លេចមកចូលរួមទាំងអស់គ្នាណា៎ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!
រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]