បរទេស៖ កាលពីពេលថ្មីៗនេះ ផ្ទះមួយរបស់តារាចម្រៀង Justin Bieber ដែលមានទីតាំងនៅភ្នំ Berlevy ត្រូវបានដាក់លក់ក្នុងតម្លៃមួយដែលខាតដើមរហូតដល់រាប់ខ្ទង់មុឺនដុល្លារអាមេរិក ខណៈពេលដែលលោកបានទិញចូលមកកាលពីប៉ុន្មានឆ្នាំមុននេះឯង។
ដោយឡែក តារាប្រុសរូបទើបតែលក់ផ្ទះនេះដាច់ប៉ុណ្ណោះ ដោយទទួលបានក្នុងតម្លៃ៧,៩៥៥លានដុល្លារ ដោយខណៈពេលដែលលោកទិញចូលកាលពីពីរឆ្នាំមុន គឺមានតម្លៃ ៨,៥លានដុល្លារផងដែរ ដូច្នេះដែលលោកបានខាតនោះគឺ៥៥មុឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកទីធ្លាវីឡាភ្លោះដែលជាផ្ទះចាស់របស់ Justin Bieber ក៏មានរចនាបទស្អាតគ្រប់ចន្លោះតែម្តង តាមបែបលក្ខណៈហាយសូរនិង មានបន្ទប់គេង៥ បន្ទប់ទឹក៧ រោងកុន អាងហែលទឹក សួនច្បារ រួមទាំង កន្លែងអាំងភ្លើងកំដៅផងដែរ ចំណែកផ្ទៃក្រឡាសរុបនៃផ្ទះវិញ មានទំហំវីញដល់១,៩៥៩ម៉ែត្រការ៉េ។
ខណៈពេលឆ្នាំមុន ខណៈពេលរដូវក្តៅ តារាប្រុសរូបនេះ បានចំណាយលុយ ទិញផ្ទះមួយផ្សេងទៀត ដែលមានទំហំធំជាងនេះ ក្នុងតម្លៃ២៦លានដុល្លារ ដែលមានបន្ទប់គេង៧ បន្ទប់ទឹក១០ មានអាងហែលទឹក តារាងបាល់ទាត់និង កន្លែងវាយ Tennis ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]