ទទួលបានរបបអាហារល្អចំពោះសុខភាព ពេលកំពុងមានផ្ទៃពោះ ផ្ដល់ប្រយោជន៍ដល់ទាំងម៉ាក់ៗ និងកូននៅក្នុងផ្ទៃ ដោយទទួលបានសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់ និងជួយម៉ាក់ៗឡើងទម្ងន់ត្រឹមត្រូវ។
ផ្លែឈើជួយឲ្យរាងកាយទទួលបានវីតាមីន និងរ៉ែផ្សេងៗ ហើយផ្លែស្រកានាគនឹងផ្ដល់ប្រយោជន៍ទាំងនេះដល់ម៉ាក់ៗ និងកូន។ ផ្លែស្រកានាគ ជាប្រភពនៃវីតាមីន C កាបូអ៊ីដ្រាត កាកសរសៃ និងខ្លាញ់ ដែលអ្វីទាំងនេះសុទ្ធតែល្អចំពោះអ្នកមានផ្ទៃពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. វីតាមីនC
អំឡុងពេលពពោះ ការទទួលបានវីតាមីន Cគ្រប់គ្រាន់គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់អញ្ចាញ ធ្មេញ និងការលូតលាស់ឆ្អឹងរបស់កូនក្នុងផ្ទៃ។ តាមការណែនាំស្រ្តីមានផ្ទៃពោះគួរទទួលបានវីតាមីនC ៧០មិល្លីក្រាមក្នុងមួយថ្ងៃ ហើយផ្លែស្រកានាគទម្ងន់១០០ក្រាមអាចមានវីតាមីន C ពីបួន ទៅ២៥មិល្លីក្រាម។
២. ប្រភពកាបូអ៊ីដ្រាត
ផ្លែស្រកានាគជាប្រភពកាបូអ៊ីដ្រាតធម្មជាតិ ដោយនៅក្នុងផ្លែស្រកានាគ១០០ក្រាម មានកាបូអ៊ីដ្រាតពីប្រាំបួន ទៅ១៤ក្រាម។ តាមការណែនាំ អំឡុងពេលមានផ្ទៃពោះ ស្រីៗត្រូវញ៉ាំកាបូអ៊ីដ្រាតតិចបំផុត១៣៥ក្រាមក្នុងមួយថ្ងៃ។ កាបូអ៊ីដ្រាតជាប្រភពចម្បងមួយនៃថាមពល និងការលូតលាសរបស់កូនក្នុងផ្ទៃ។
៣. ខ្លាញ់ល្អ
ខ្លាញ់ល្អ មិនត្រឹមតែជាប្រភពនៃថាមពលសម្រាប់ស្រ្តីពពោះ និងកូនក្នុងផ្ទៃប៉ុណ្ណោះទេ វាក៏ជួយដល់ការលូតលាស់ខួរក្បាលកូនផងដែរ។ ញ៉ាំផ្លែស្រកានាគប្រហែល១០០ក្រាម អាចបានខ្លាញ់ល្អប្រហែល០,១ទៅ០,៩ក្រាម ដែលភាគច្រើនជាខ្លាញ់មិនឆ្អែត។ ការញ៉ាំខ្លាញ់ប្រភេទក៏ជួយឲ្យម៉ាក់ៗឡើងទម្ងន់ពេលពពោះបានត្រឹមត្រូវផងដែរ។
៤. កាកសរសៃ
អាហារសម្បូរជាតិសរសៃជួយឲ្យយើងឆាប់ឆ្អែត និងជួយគ្រប់គ្រងដល់ដំណើរការពោះវៀន។ អំឡុងពេលមានផ្ទៃពោះ ស្រីៗយើងអាចមានបញ្ហាទល់លាមក ហើយការញ៉ាំអាហារមានជាតិសរសៃបានគ្រប់គ្រាន់អាចដោះស្រាយបញ្ហានេះបាន។ តាមការណែនាំស្រ្តីមានផ្ទៃពោះគួរញ៉ាំកាកសរសៃ Fiber ឲ្យបាន ២៨ក្រាមក្នុងមួយថ្ងៃ ហើយការញ៉ាំផ្លែស្រកានាគ១០០ក្រាម អាចមានកាកសរសៃប្រហែល០,៣ទៅ០,៩ក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]