កូរ៉េខាងត្បូង៖ ថ្មីៗនេះ ទាហានជាពលបាល ដែលនៅរួមក្រុមអង្គភាពជាមួយ តារាចម្រៀងរ៉េប G-Dragon សមាជិកក្រុម Big Bang បានចេញមកបង្ហើបថា តារាប្រុសរូបនេះ បានទុកកាតឥណទាននៅទីនោះ ដើម្បីប្រើប្រាស់ ទុកទិញ និងចង់ចាយអ្វីតាមចិត្ត។
ជាក់ស្តែង តាមប្រភពដដែលបានបញ្ជាក់ទៀតថា រូបលោក ជាមនុស្សចិត្ត ទូលាយខ្លាំងណាស់ ហើយមិនដែលគិតរឿងប្រាក់ជាធំនោះទេ។ នៅពេលដែលតារាប្រុសរូបនេះ នៅក្នុងជួរកងទ័ព មិត្តភក្តិក្រុមរួមក្រុម មិនដែលចំណាយលុយសូម្បីមួយរៀល ព្រោះ G-Dragon បានទុកកាតឥណទានឲ្យពួកគេចំណាយគ្រប់ពេល ទោះបីជារូបលោក ទៅវិស្សមកាលក៏ដោយ ហើយពួកគេបានប្រើប្រាស់កាតនេះ សម្រាប់ទិញអ្វីញុំ នឹងប្រើវានៅក្នុងហាងកាហេ្វជាដើម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រភពនេះ ត្រូវបានបន្តចែកចាយ ពាលពេញលើបណ្តាញសង្គម និងបានធ្វើឲ្យ អ្នកនិយមលេងអ៉ីនធឺណែត ជាច្រើនបានបញ្ចេញមតិជាច្រើនដើម្បីចែករំលែកអំពី G-Dragon ដែលមានចិត្តសប្បុរស ចំពោះរឿងប្រាក់កាក់ចាយ ថែមទាំងខ្វល់ខ្វាយ និងយកចិត្តទុកដាក់ជាខ្លាំង ជាមួយមិត្តភក្តិរបស់តារាប្រុសរូបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]