ភ្នំពេញ: ករណីនៃការផ្ទុះឡើងនៃការរីករាលដាលនៅក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ ជាលើកជាបី បន្ទាប់ពីការឆ្លងជាសហគមន៍នៃថ្ងៃទី៣វិច្ឆិកា ២៨វិច្ឆិកា កាលពីពេលកន្លងទៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច បានថ្លែងយ៉ាងដូច្នេះថា នៅត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ បានរកឃើញការផ្ទុះឡើងដល់ទៅ៣២ករណី ដែលនេះ ជាការផ្ទុះខ្លាំងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមកឡើយ ដែលមូលហេតុចម្បងបីរនោះគឺបណ្តាលមកពី៖

រូបតំណាង

មូលហេតុទី១ :បណ្តាលមកពីជនជាតិចិន ដែលដាក់ពាក្យស្នើរ មានបំណងទៅក្រៅប្រទេស ប៉ុន្តែពេលធ្វើតេស្តេក៏គាត់មានផ្ទុកវិជ្ជមានកូវីដ១៩ តែម្តង។

មូលហេតុទី២: បណ្តាលមកពីអ្នកដែលពាក់ព័ន្ធនិងក្លឹបN8 ដែលនៅក្នុងនោះក៏មានអ្នកវិជ្ជមានកូវីដ១៩ផងដែរ

មូលហេតុទី៣: បណ្តាលមកពីស្រ្តី៤ នាក់ ជនជាតិចិន ដែលបានរត់គេចចេញពីសណ្ឋាគារសុខា។

អាស្រ័យដោយផ្អែកលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច សូមប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងភ្នំពេញ សូមមេត្តាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារសុវត្ថិភាព របស់បងប្អូន ដើម្បីជៀសវាង ពីការឆ្លងនៃមេរោគកូវីដ១៩នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]