កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងនារី Girls' Generation ទាំង ៨នាក់ បានប្រារព្ធខួបលើកទី ១៣ របស់ពួកគេកាលពីឆ្នាំ បានធ្វើឲ្យហ្វេនៗ មានការសប្បាយចិត្តជាខ្លាំង ក្នុងជួបជុំសាជាថ្មីរបស់ពួកគេ និងរង់ចាំថ្ងៃណាមួយ ក្រុមចម្រៀងមួយនេះ នឹងវិលត្រឡប់ជាមួយអាល់ប៊ុមថ្មីរបស់ពួកគេ។

យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែកុម្ភៈ មានប្រភពមួយ បានរាយការណ៍បណ្តាញសារព័ត៌មានថា ទោះបីពួកគេឥឡូវនេះនៅក្រុមហ៊ុនខុសគ្នា ប៉ុន្តែ សមាជិកបានបើកភ្លើងខៀវ​ ក្នុងការពិភាក្សា ឥតឈប់ឈរ អំពីក្នុងការចេញអាល់ប៊ុមថ្មី ក៏ដូចជាការជួបជុំសារជាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានពាក្យចចាមអារ៉ាមផងដែរ ថាសមាជិកក្រុមចម្រៀងនារីមួយនេះ កំពុងតែ ពិភាក្សាអំពីការវិលត្រលប់មកវិញដែលអាចកើតមាននៅខែឧសភា ឬមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកទៅខាងផលិតកម្ម SM Entertainment ឯនោះវិញ ក៏បានឆ្លើយតបទៅនឹងរបាយការណ៍នេះផងដែរ ដោយបានលើកឡើងថា គ្មានអ្វីត្រូវបានបញ្ជាក់នោះទេ។ ទោះជាយ៉ាងណាក្តី សង្ឃឹមថាព័ត៌មានការជួបជុំមួយនេះ អាច នឹងក្លាយជាការពិត ព្រោះមានអ្នកគាំទ្រជាច្រើនទន្ទឹមនឹងរង់ចាំ ការវិលត្រលប់មកវិញរបស់ពួកគេផងដែរ។

តួយ៉ាងមានតែ រង់ចាំតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងក្រុមចម្រៀងស្រីGirls' Generation ទាំងអស់គ្នា!

សូមទស្សនារូបភាពខាងក្រោម៖

Girls' Generation 
Girls' Generation 
Girls' Generation 
Girls' Generation 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]