កម្សាន្ត៖ ក្រោយបវរកញ្ញាឯក លីវ ជាលី ត្រូវបានជ្រើសរើសជាបវរកញ្ញាឯក ដើម្បីត្រៀមទៅប្រកួតនៅនាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅប្រទេសថៃខាងមុខនេះ។ គេសង្កេតឃើញថា កញ្ញា បានត្រៀមកាយត្រៀមចិត្ត រៀបចំខ្លួនប្រឹងប្រែងដុសខាត់សមត្ថភាពយ៉ាងខ្លាំងក្លា។
មិនបានរយៈប៉ុន្មានផង មានប្រភពព័ត៌មានមួយចំនួន បានចេញមុខអះអាងថា កញ្ញាអាចនឹងខកខានមិនអាចចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Grand International បាននោះឡើយ ក្រោមហេតុផលថា ការផ្ទុះរីករាលដាលលើកទី៣ នៃរលកថ្មីជម្ងឺកូវីដ១៩ ដោយប្រទេសកម្ពុជាបានធ្វើការបិទឆ្លងដែនជាមួយប្រទេសជិតខាងរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែស្រាប់ មានផេកហ្វេសប៊ុក ដែលមានឈ្មោះថា Team Cambodia បានពោលអះអាងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បែបដូច្នេះថា៖
ជាមួយគ្នានោះដែរ ប្រសិនបើជាព័ត៌មាននោះ ជាការពិតមែននោះ វាពិតជាគួរឱ្យសោកស្តាយចំពោះសមត្ថភាព និង ការខិតខំប្រឹងប្រែងរបស់ បវរកញ្ញាឯក លីវ ជាលី តែម្តង។
តែយ៉ាងណា គេពុំទាន់ឃើញមានប្រភពព័ត៌មានណាមួយចេញមុខមកអះអាងជាផ្លូវការនៅឡើយទេ ហើយក៏មិនទាន់ការលេចលឺព័ត៌មានផ្លូវការពីក្រុមហ៊ុនមហាហង្សផ្ទាល់ផងដែរ៕
ជាមួយគ្នានេះដែរ យើងនឹងបន្តរង់ចាំមើលបន្តទៀត តើនឹងមានការវិវត្តន៍បែបណានោះ?
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]