ពិតណាស់ អំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗប្រាកដជាជួបបញ្ហាជាច្រើនដូចជាចាញ់កូន ក្អួតចង្អោរ និងអស់កម្លាំងជាដើម។ ប៉ុន្តែបញ្ហាដែលអាចប៉ះពាល់ដល់សុខភាពរបស់ស្រីៗយើងធ្ងន់ធ្ងរនោះ គឺការពិបាករំលាយអាហារ។ យ៉ាងណាមិញ ម៉ាក់ៗក៏អាចទប់ស្កាត់បញ្ហាពិបាករំលាយអាហារបានដោយការស្វែងយល់លម្អិតអំពីវា និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
រោគសញ្ញានៃការពិបាករំលាយអាហារ អំឡុងពេលមានផ្ទៃពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ក្អួតចង្អោរ
- ឆ្អល់ពោះ
- ទល់លាមក
- ខ្វះចំណង់អាហារ និងចេញទឹកមាត់ហួសហេតុ
មូលហេតុនៃការពិបាករំលាយអាហារ អំឡុងពេលពពោះ
- ក្អួតចង្អោរ
- ឆ្អល់ពោះ
- ទល់លាមក
- ខ្វះចំណង់អាហារ និងចេញទឹកមាត់ហួសហេតុ
មូលហេតុនៃការពិបាករំលាយអាហារ អំឡុងពេលពពោះ
នៅពេលដែលប្រព័ន្ធរំលាយអាហារមានដំណើរការយឺតយ៉ាវ ការបញ្ចេញអាហារក៏យឺតដូចគ្នា ហើយម៉ាក់ៗនឹងមានអាការៈរអើមនឹងក្លិន ក៏ដូចជារសជាតិជាច្រើនផងដែរ។ កត្តានេះហើយដែលធ្វើឲ្យស្រីៗដែលកំពុងពពោះមិនអាចញ៉ាំអាហារបានច្រើនឡើយ។ បន្ថែមពីនេះ ការពិបាករំលាយអាហារ ក៏អាចបណ្ដាលមកពីមូលហេតុខាងក្រោមនេះ៖
- ញ៉ាំអាហារច្រើនជ្រុល
- ញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់
- ញ៉ាំទឹកផ្លែឈើ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន (កាហ្វេ តែ ទឹកក្រូច)
- ធ្វើលំហាត់ប្រាណភ្លាមៗ បន្ទាប់ពីញ៉ាំរួច
- មានអារម្មណ៍ធុញថប់
តិចនិកទាំង៥ ជួយបញ្ចៀសការពិបាកក្នុងការរំលាយអាហារ
១. ញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់
ម៉ាក់ៗគួរញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ ព្រមទាំងជ្រើសរើសញ៉ាំអាហារដែលមានសារជាតិបំប៉នគ្រប់គ្រាន់នៅអំឡុងពេលពពោះ។ យ៉ាងណាមិញ ការញ៉ាំច្រើនជ្រុលអាចធ្វើឲ្យម៉ាក់ៗប្រឈមនឹងការពិបាកក្នុងការរំលាយអាហារ ដោយសារតែបរិវេណពោះរបស់យើងមានទំហំធំស្រាប់។ ជាមួយគ្នានេះដែរ ម៉ាក់ៗមិនគួរញ៉ាំអាហារពេលល្ងាចនៅយប់ជ្រៅពេកដែរ។
២. ជៀសវាងអាហារហឹរ និងចៀន
បន្ថែមពីនេះ អនាគតម៉ាក់ៗត្រូវជ្រើសរើសអាហារប្រកបដោយភាពឈ្លាសវៃ ដោយការកាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន មានជាតិហ្គាសច្រើន និងអាហារហឹរ ឬអាហារដែលសម្បូរដោយជាតិខ្លាញ់។ ពពួកអាហារទាំងនេះ អាចបណ្ដាលឲ្យមានការរលាក និងហើមពោះ ហើយនៅក្នុងករណីធ្ងន់ធ្ងរ វាក៏អាចបង្កជាជំងឺរលាកក្រពះ ថែមទៀតផង។
៣. អង្គុយឲ្យត្រង់ខ្លួន
បន្ទាប់ពីញ៉ាំអាហាររួច យើងមិនត្រូវគេងភ្លាមៗឡើយ ពីព្រោះវាអាចធ្វើឲ្យដំណើរការនៃការរំលាយអាហារមានភាពយឺតយ៉ាវ។ នៅពេលញ៉ាំអាហារ ចូររក្សាឥរិយាបថឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ។
៤. ជៀសវាងពាក់សំលៀកបំពាក់តឹងពេក
សំលៀកបំពាក់តឹងពេក អាចដាក់សំពាធកាន់តែខ្លាំងនៅជុំវិញបរិវេណពោះ ដែលបណ្ដាលឲ្យស្រីៗយើងពិបាកក្នុងការរំលាយអាហារ និងមិនស្រួលក្នុងខ្លួន។ ជាងនេះទៅទៀត វាក៏អាចជះឥទ្ធិពលអាក្រក់ដល់ទាំងសុខភាពម្ដាយ និងទារកថែមទៀតផង។
៥.កាត់បន្ថយស្រ្តេស និងរក្សាជាតិទឹកក្នុងខ្លួន
ជាមួយគ្នានេះដែរ ម៉ាក់ៗគួរចំណាយពេលខ្លះដើម្បីធ្វើឲ្យអារម្មណ៍ស្ងប់ល្អ នៅមុនពេលចូលគេង ដោយការធ្វើសមាធិ ឬចំណាយពេលនៅស្ងប់ស្ងាត់ម្នាក់ឯង។ ធ្វើដូចនេះ រាងកាយរបស់ម៉ាក់ៗនឹងធូរស្រាលពីភាពតានតឹងដែលកើតឡើងពេញមួយថ្ងៃ។ លើសពីនេះ ចូរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកនៅក្នុងរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]