រាជធានីភ្នំពេញ៖ ក្នុងវីដេអូឡាយប្រមាណ ៤៦នាទី នាព្រឹកម៉ោង៩ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា យើងរាល់គ្នាមិនគួររើសអើងជនជាតិចិនទេ បន្ទាប់ពីមានការផ្ទុះឡើងនូវការរីករាលដាលជាលើកទី៣ ដោយក្នុងនោះមានករណីឆ្លងកូវីដ១៩ លើកទី៣ កើតទៅលើជនជាតិចិនទាំងអស់តែម្តង ពីព្រោះតែជនជាតិមួយចំនួនដែលចេញទៅក្រៅប្រទេស ពេលដែលពិនិត្យរកមិនទាន់ឃើញថាវិជ្ជមាន និង ករណីដែលអ្នកពាក់ព័ន្ធចូលកម្សាន្តក្នុងក្លឹប N8 ដោយមានអ្នកវិជ្ជមានកូវីដ១៩ និង ស្រ្តីបួននាក់ជាជនជាតិចិន ដែលបានរត់គេចពីសណ្ឋាគារ សុខា ដែលបង្កឱ្យមានការឆ្លងលើកដំបូង រហូតដល់ទៅ ៣២ ករណី។
ដោយឡែក ក្នុងវីដេអូឡាយនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវអំនាវដោយសង្កត់ធ្ងន់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ សម្តេចក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍២០ កុម្ភៈនេះ អាចនឹងបិទបញ្ចប់ ក្នុងរយៈត្រឹមមួយខែប៉ុណ្ណោះ ព្រោះយើងបានគ្រប់គ្រងស្ថានការណ៍បានមួយចំនួនហើយ និង បន្តចូលរួមអនុវត្តឱ្យបានល្អ នូវវិធានការបីកុំ និង បីការពារ ទាំងអស់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]