រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពីមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានកំណត់យកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កាលពីម្សិលមិញនេះ ជាព្រឹត្តិការណ៍សហគមន៍រួចមក និងបានផ្សព្វផ្សាយឲ្យមានការបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តន៍វិធានការពារឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
គួរបញ្ជាក់ផងដែរថា នេះបើតាមការចេញប្រកាសជាផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ ១៩ចំនួន ៣២ករណីកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ រួចមក នៅព្រឹកថ្ងៃទី ២១នេះ ក្រសួងបានប្រកាសថា បានរកឃើញករណីវិជ្ជមាននៃវីរុសកូវីដ ១៩ថ្មី ចំនួន ១៧នាក់ បន្ថែមទៀត ព្រមជាមួយនឹងអ្នកជាសះស្បើយ ចំនួន ៣នាក់ផងដែរក្នុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ គួរបន្ថែមថា ក្នុងករណីទាំ ១៧នេះ សុទ្ធជាលក្ខណៈនាំចូលទាំងអស់ ដោយមាន ១៥ករណី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១ករណីទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជាជនជាតិឆេក និង ១ករណីទៀត ជាពលករធ្វើដំណើរមកពីប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រសួងនៅតែអំពាវនាវដល់ប្រជាជនខ្មែរ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង៣កុំ របស់សម្តេចតេជោហ៊ុន សែនឲ្យបានខ្ជាប់ខ្ជួន ដោយ ៣ការពារ មាន ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និង ៣កុំ មាន កុំចូលទៅកន្លែងបិទជិត កុំទៅកន្លែងមនុស្សកុះករ និង កុំប៉ះពាល់គ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]