រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានរាយការណ៍ពីករណីដំបូងនៃជំងឺផ្ដាសាយបក្សី H5N8 ដែលឆ្លងពីបក្សីទៅកាន់មនុស្ស។ ក្រុមមន្ត្រីបាននិយាយថា កម្មករ៧នាក់នៅរោងចក្រកសិដ្ឋានចិញ្ចឹមបក្សីនៅភាគខាងត្បូងនៃប្រទេស បានឆ្លងជំងឺនេះបន្ទាប់ពីមានការផ្ទុះឡើងនៅទីនោះកាលពីខែធ្នូ។
ប្រធានអង្គការឃ្លាំមើលសុខភាពអតិថិជនរបស់ប្រទេសរុស្ស៊ី លោកស្រី Anna Popova បាននិយាយថា៖ «មនុស្ស៧នាក់ឥឡូវនេះមិនមានអាការៈធ្ងន់ធ្ងរនោះទេ។» លោកស្រីបានបន្ថែមទៀតថា វិធានការត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Popova បានឲ្យដឹងថា មិនមានសញ្ញានៃការឆ្លងរវាងមនុស្សទៅកាន់មនុស្សនោះទេ ហើយករណីនេះត្រូវបានគេរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោកហើយ។ លោកស្រី Popova បានមានប្រសាសន៍ថា៖ «ការរកឃើញមុយតាស្យុងទាំងនេះនៅពេលវីរុសមិនទាន់មានសមត្ថភាពក្នុងការចម្លងពីមនុស្សទៅកាន់មនុស្សផ្សេងទៀត ផ្ដល់ឲ្យយើង ពិភពលោកទាំងមូល និងពេលវេលា ដើម្បីត្រៀមខ្លួនសម្រាប់មុយតាស្យុងដែលអាចកើតមានឡើង និងឆ្លើយតបក្នុងលក្ខណៈសមគួរនិងទាន់ពេលវេលា។»
អ្នកវិទ្យាសាស្ត្ររុស្ស៊ីឥឡូវនេះអាចចាប់ផ្ដើមធ្វើការអភិវឌ្ឍប្រព័ន្ធធ្វើតេស្ដ។ វីរុសផ្ដាសាយបក្សីដទៃទៀតចម្លងមកមនុស្សម្ដងម្កាល ហើយបណ្ដាលឲ្យស្លាប់ ប៉ុន្តែនេះគឺជារបាយការណ៍ដំបូងនៃជំងឺផ្ដាសាយបក្សី H5N8 ដែលកំពុងតែឆ្លងចូល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]