អង់គ្លេស៖ យោងតាមយុទ្ធនាការ Atlantic Campaigns បានឲ្យដឹងថា នារីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Jasmine Harrison អាយុ២១ឆ្នាំ បានក្លាយជានារីវ័យក្មេងបំផុតដែលបានចែវទូកឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងចម្ងាយ៣,០០០ម៉ាយល៍ (៤,៨០០ គីឡូម៉ែត្រ) ចេញពីប្រទេសអេស្ប៉ាញ ទៅកោះ Antigua។
កញ្ញា Harrison បានបញ្ចប់ការប្រកួត 2020 Talisker Whiskey Atlantic Challenge កាលពីថ្ងៃសៅរ៍ក្នុងរយៈពេល៧០ថ្ងៃ ៣ម៉ោង និង៤៨នាទី ដែលជាឯតទគ្គកម្មពិភពលោកថ្មីសម្រាប់ស្ត្រីក្មេងជាងគេដែលឆ្លងកាត់មហាសមុទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា Harrison មកពីទីប្រជុំជន Thirsk ក្នុងតំបន់ North Yorkshire ប្រទេសអង់គ្លេស បានសរសេរនៅលើគេហទំព័ររបស់នាងថា នាងមានគំនិតចូលរួមក្នុងការប្រកួតប្រជែងនេះនៅពេលនាងបានមើលការប្រកួតផ្តាច់ព្រ័ត្រឆ្នាំ២០១៨ ខណៈនាងកំពុងបង្រៀនហែលទឹកនៅឯការីបៀន។
Atlantic Campaigns បាននិយាយថា Harrison បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីសម្រាប់ស្ត្រីក្មេងជាងគេដែលបានចែវទូកឆ្លងមហាសមុទ្រតែម្នាក់ឯង។
នាងនិយាយថា នាងសង្ឃឹមថានឹងនាំការលើកទឹកចិត្តដល់យុវជនថា វាមិនអីទេក្នុងការធ្វើរឿងអ្វីមួយតែម្នាក់ឯង នេះបើយោងតាមទំព័រហ្វេសប៊ុករបស់នាង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]