ភ្នំពេញ៖ មុននេះបន្តិច ក្រសួងអប់រំយុវជនអប់រំ និងកីឡា បានបង្ហោះពីស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ។ ក្នុងនោះ ស្នើឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ៈ០០នាទីព្រឹក ដើម្បីឲ្យមន្រ្តីសុខាភិបាល ធ្វើការយកសំណាក សូមសាលា រៀបចំទីតាំងសម្រាប់ប្រមូលសំណាក និងមន្ត្រីបង្គោលមួយ សម្រាប់ទំនាក់ទំនងជាមួយនឹងមន្ត្រីសុខាភិបាល។
សម្រាប់បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សា ខាងលើ សូមមេត្តាបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអាននូវសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]